adverise with khmeread 1 copy

ឱសថ​បុរាណ​នេះ​ជួយ​ឱ្យ​លែង​ស្ទះ​សរសៃឈាម ទប់ស្កាត់​ការឆ្លង​មេរោគ កាត់បន្ថយ​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល​និង​ការ​អស់កម្លាំង​

​    ​ឱសថ​បុរាណ​មួយ​នេះ​បានបង្ហាញ​ថា​ជា​ឱសថ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​ជំងឺ​ក្រិន​សរសៃឈាម ជំងឺ​ផ្តាសាយ​និង​ការឆ្លង​មេរោគ ការឡើង​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល និង​ការ​អស់កម្លាំង​ល្ហិតល្ហៃ​។ វា​ក៏​នឹង​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ឱ្យ​ល្អ​ប្រសើរឡើង និង​ជួយ​សម្អាត​ថ្លើម​របស់​អ្នក​ផងដែរ​។

​    ​* គ្រឿងផ្សំ​
​    ​- ក្រូច​ភ្លា​ទាំង​សំបក​ចំនួន ៤ ផ្លែ​
​    ​- មើម​ខ្ញី ១ គល់ (​ប្រវែង ៣ ទៅ ៤ សង់ទីម៉ែត្រ​) ឬ សាច់​ខ្ញី​កោស​ហើយ​ចំនួន ២ ស្លាបព្រា​បាយ​
​    ​- ខ្ទឹមស ៤ ក្លែប​ធំៗ​
​    ​- ទឹក ២ លីត្រ​

​    ​* វិធី​ធ្វើ​
១. លាង​ក្រូច​ភ្លា​ឱ្យ​ស្អាត រួច​ហាន់​វា​ជា​ចំណិត​តូចៗ​។​
២. បកសំបក​ខ្ទឹម​។​
៣. ដាក់​ក្រូច​ភ្លា ខ្ញី និង​ខ្ទឹមស​ចូលក្នុង​ម៉ាស៊ីន​ក្រឡុក ហើយ​កិន​វារ​ហូត​ទាល់តែ​ចេញ​ជា​ល្បាយ​សព្វ​ល្អ​មួយ​។
៤. ដាក់​ល្បាយ​កិន​ហើយ​ចូលក្នុង​កូន​ឆ្នាំង​តូច​មាន​ដៃ​។​
៥. ចាក់ទឹក​ចូល រួច​កូរ​រហូត​ទាល់តែ​វា​ពុះ​។
៦. បិទ​ភ្លើង​ចង្ក្រានហ្គាស ហើយ​ទុកចោល​ឱ្យ​វា​ត្រជាក់​។​
៧. យក​កន្ត្រង​មក​ស្រិត​យក​ទឹក​ដាក់​ដប​មួយ​។
៨. ប្រសិនបើ​រសជាតិ​វា​ខ្លាំងពេក សូម​បន្ថែម​ទឹកឃ្មុំ​ខ្លះ​។     ​

​    ​* ការណែនាំ​អំពី​របៀប​ទទួលទាន​
​    ​ផឹក​វា​មួយ​កែវ​ពេល​ពោះ​ទទេរ​រៀងរាល់ថ្ងៃ ២​ម៉ោង​មុន​អាហារ​ពេលព្រឹក​។ បន្តធ្វើ​បែបនេះ​រយៈពេល ៣ សប្តាហ៍ បន្ទាប់មក​ឈប់​រយៈពេល ១ សប្តាហ៍​សិន​។ រួចហើយ​ចាំ​បន្ត​ផឹក​បែបនេះ​រយៈពេល ៣ សប្តាហ៍​ទៀត​។

​    ​ការព្យាបាល​តាមរយៈ​ការផឹក​ឱសថ​នេះ​រយៈពេល ៣ សប្តាហ៍​នឹងធ្វើ​ឱ្យ​រាងកាយ​របស់​អ្នកមាន​កម្លាំង​ឡើងវិញ​! ឱសថ​នេះ​អាច​ទប់ស្កាត់​ការឡើង​កំណក​ក្នុង​សរីរាង្គ និង​ជាលិកា ដែល​បង្កឡើង​ដោយសារ​រាងកាយ​មនុស្ស​កាន់តែ​ចាស់​ទ្រុឌទ្រោម​ទៅ​៕

adverise with khmeread
ប្រភព៖ វ៉ា​យ​ដុន​យូ​ត្រាយ​ឌី​ស​

អ្នកនឹងចូលចិត្ត

មតិយោបល់