ប៉ូលិសប៉ុស្តិ៍ច្បារអំពៅ១ ឃាត់ខ្លួនជនសង្ស័យម្នាក់ជួញថ្នាំញៀននៅក្រោមស្ពាន

​ភ្នំពេញ ៖ សមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ច្បារអំពៅ១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចក្រោមស្ពានព្រះមុនីវង្សថ្មី ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅនៅថ្ងៃទី០៧ វិច្ឆិកា ២០១៧ ម៉ោង១០និង១៥ នាទីយប់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន។ 

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ លាង ប៊ុនថន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២ ផ្លូវជាតិលេខ១ ភូមិដើមអំពិល សង្កាត់ ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។

​ដកហូតវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់ធំល្មម, ម៉ូតូ០១គ្រឿងម៉ាក ស្មាស់រេវ៉ូ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1AO-4094 និងទូរស័ព្ទដៃ២គ្រឿង។

​បច្ចុប្បន្នបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread