ទំនាស់វាយឱ្យរបួសចាប់ខ្លួនបានម្នាក់, គេចខ្លួន២នាក់

តាកែវ ៖ មានករណីប្រើអំពើហិង្សាមានស្ថានទម្ងននៅថ្ងៃទី០៧ ខែវិច្ឆិកា ២០១៧ ដោយ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនម្នាក់ បន្ទាប់ពីបានប្រព្រឹត្តិកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៩ និង៣០នាទី នៅក្នុងបរិវេណវត្តចោមពល ស្ថិតក្នុងភូមិចោមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ និងបន្តចាប់ខ្លួន២នាក់ទៀត។

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ អ៊ុក ប៉ាតទីយ៉ា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិចោមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ពីបទ ហិង្សាមានស្ថានទម្ងន់ទោស  រួមជាមួយបក្ខពួក០២នាក់ទៀត មានឈ្មោះ សូត្រ រ៉ូហ្គេន ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិ ឃុំជាមួយគ្នា និងឈ្មោះ ប៊ុន ចំណាន ហៅគក ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិត្រពាំងឈូក ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

​ជនសង្ស័យទាំង៣នាក់បានធ្វើសកម្មភាពវាយទៅលើឈ្មោះ ខា ឃីម ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអន្លង់ជ្រៃ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម បណ្តាលឱ្យរងរបួសជាទម្ងន់ និងឈ្មោះ អ៊ុក ឌីម៉ង់ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម រងរបួសស្រាល។  

​ក្រោយពេលកើតហេតុ ជនសង្ស័យបានរត់គេចខ្លួន ក្រោយពីការស្រាវជ្រាវ នៅថ្ងៃទី០៧ វិច្ឆិកា ២០១៧ បានឃាត់ខ្លួនជនដង្ស័យម្នាក់ និងកំពុងបន្តចាប់ខ្លួន២នាក់ទៀត មកផ្តន្ទាទោសតាមច្បាប់៕

      

adverise with khmeread