Trump សំណាងមែនៗ បានទទួលទានអាហារជាមួយទឹកស៊ីអ៊ីវអាយុ ៣៦០ ឆ្នាំរបស់កូរ៉េខាងត្បូង

កាលពីថ្ងៃអង្គារ ប្រធានាធិបតី Donald Trump បានទៅដល់ប្រទេសកូរ៉េខាងជើងសម្រាប់ដំណើរទស្សនៈកិច្ចប្រទេសទី ២ ក្នុងចំណោម ៥ ប្រទេសសម្រាប់អាហារពេលល្ងាចមួយក្នុងទីក្រុងសេអ៊ូល។

ខណៈដែល Trump ស្គាល់រសជាតិអាហារពេលល្ងាចទាំងអស់របស់អាមេរិក នៅពេលបរិភោគអាហារពេលល្ងាចនៅប្រទេសជប៉ុនជាមួយនឹងនាយករដ្ឋមន្ត្រី Shinzo Abe នៅប្រទេសកូរ៉េខាងត្បូងឯណេះវិញមិនចង់ឱ្យ Trump ចាកចេញទៅដោយមិនភ្លក្សរសជាតិអាហារក្នុងស្រុករបស់ខ្លួនឡើយ។ នៅក្នុងអាហាររួមមាន "ឆ្អឹងជំនីរគោរួមជាមួយនឹងទឹកស៊ីអ៊ីវអាយុ ៣៦០ ឆ្នាំ"។ នេះបើយោងតាមអ្នកតំណាងការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង។

អាយុរបស់ទឹកស៊ីអ៊ីវនោះ បញ្ជាក់ថាវាផលិតតាំងពីឆ្នាំ ១៦៥៧ មកម្ល៉េះ។ ទឹកស៊ីអ៊ីវ គឺជាអាហារសំខាន់មួយនៅក្នុងម្ហូបកូរ៉េ ហើយអាចចំណាយអស់រាប់ពាន់ដុល្លារក្នុងមួយលីត្រឯណោះ។ ចំណែកឯទឹកស៊ីអ៊ីវដែលមានអាយុកាល ៤៥០ មានតម្លៃ ៩ ម៉ឺនដុល្លារ។

ហើយខាងក្រោមនេះជារូបភាពមុខម្ហូបរបស់ Donald Trump បរិភោគ៕

adverise with khmeread