adverise with khmeread Untitled 1

ខ្ទឹមស​គឺជា​ឱសថ​ធម្មជាតិ​ពូកែ​លេខ​១​សម្រាប់​ជួយ​បុរស​ដែលមាន​បញ្ហា​លិង្គ​ពិបាក​ឡើង​រឹង​

    ​ខ្ទឹមស​អាចធ្វើ​រឿង​អស្ចារ្យ​ជាច្រើន​ចំពោះ​ចំណង់​ផ្លូវភេទ​របស់​អ្នក​។ ខ្ទឹមស​តែង​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ឱសថ​ធម្មជាតិ​ពូកែ​សក្តិ​សិទ្ធ​មួយ​ដែល​អាច​ព្យាបាល​សរីរាង្គកាយ​របស់​មនុស្ស​។ វា​ជួយ​ឱ្យ​លំហូរ​ឈាម​ដើរ​បាន​ស្រួល​ឡើងវិញ ជាពិសេស​ហូរ​ឆ្ពោះទៅរក​អង្គ​ជាតិ​បុរស​។ អរិយធម៌​បុរាណ​ជាច្រើន​បាន​ប្រើប្រាស់​ខ្ទឹមស​ដើម្បី​បង្កើន និង​ព្យាបាល​បញ្ហា​ផ្លូវភេទ​។ មនុស្ស​ជំនាន់​នោះបាន​ប្រើប្រាស់​ខ្ទឹមស​ដើម្បី​ធ្វើឱ្យ​ប្រដាប់ភេទ​ឡើង​រឹង​យ៉ាង​អស្ចារ្យ​។ វា​មិន​ត្រឹមតែ​ល្អ​សម្រាប់​អាច្រមក់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ល្អ​សម្រាប់​សុខភាព​ជារួម​ទៀតផង​។

​    ​* របៀប​ប្រើ​ខ្ទឹមស​ដើម្បី​ជួយ​ឱ្យ​លិង្គ​ងើប​រឹង​ល្អ​
​    ​អ្នក​អាច​ទទួលទាន​ខ្ទឹមស ៣ ទៅ ៤ ក្លែប​រៀងរាល់ថ្ងៃ ប្រសិនបើ​អ្នកមាន​បញ្ហា​លិង្គ​ពិបាក​ឡើង​រឹង​។ អ្នក​អាច​បន្ថយ​ការទទួល​ទាន​ខ្ទឹមស​មក​នៅត្រឹម ៣ ដង​ក្នុង​មួយ​សប្តាហ៍​ក៏បាន ប្រសិនបើ​ពិបាក​ទទួលទាន​វា​ពេក​។ ហើយ​បន្ទាប់ពី​រយៈពេល ១ ខែ​កន្លងផុតទៅ អ្នកនឹង​សង្កេតឃើញ​លិង្គ​ងើប​រឹង​ឡើងវិញ​ជាមិនខាន​។

​    ​ប្រសិនបើ​អ្នក​មិនចេះ​ទទួលទាន​ខ្ទឹមស​ស្រស់ៗ​ទេ លោកអ្នក​អាច​លាយ​វា​ជាមួយ​អាហារ​ក៏បាន ប៉ុន្តែ​ការទទួល​ទាន​វា​ស្រស់ៗ​មាន​ប្រសិទ្ធភាព​ខ្ពស់ជាង​។ ខ្យល់​ដង្ហើម​របស់​អ្នក​នឹងមាន​ក្លិន​ពិបាក​ទ្រាំ​បន្តិច ប៉ុន្តែ​ដៃគូ​របស់​អ្នក​នឹងមិន​រអ៊ូរទាំ​នោះទេ បន្ទាប់ពី​បាន​បើក​ការវាយលុក​ក្នុង​សមរភូមិ​លើ​គ្រែ​ជាមួយគ្នា​រួច​។

​    ​* ការបង្កើន​ប្រសិទ្ធភាព​ព្យាបាល​របស់​ខ្ទឹមស​
​    ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការព្យាបាល អ្នក​គួរតែ​កាត់បន្ថយ​ការទទួល​ទាន​ជាតិ​ខ្លាញ់​។ វា​នឹងមិន​ត្រឹមតែ​ជួយ​ធ្វើឱ្យ​អ្នកមាន​រាង​ស្អាត​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ធ្វើឱ្យ​កំប៉េះគូទ​របស់​អ្នក​មូល​ក្បំ​ល្អ​ទៀតផង​៕

adverise with khmeread
ប្រភព៖ វ៉ា​យ​ដុន​យូ​ត្រាយ​ឌី​ស​

អ្នកនឹងចូលចិត្ត

មតិយោបល់