រថយន្តបើកបុកម៉ូតូរបួសបុរសម្នាក់ និងស្ត្រីម្នាក់នៅផ្លូវលេខ ៤៨

កោះកុង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១០ និង១៥ នាទីព្រឹក នៅចំណុចផ្លូវជាតិលេខ ៤៨ ត្រង់គីឡូម៉ែត្រលេខ ១៣៥ - ១៣៦ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ជាប់នឹងព្រំប្រទល់ស្រុកកោះកុង រវាងរថយន្ត បុកម៉ូតូ បណ្តាលឱ្យរងរបួសធ្ងន់ ២ នាក់ (មានស្រី ១ នាក់)។

ប៉ូលិសនៅមិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះ ហើយកំពុងស្រាវជ្រាវអត្តសញ្ញាណ ដើម្បីទំនាក់ទំនង ទៅក្រុមគ្រួសារ។

បច្ចុប្បន្ន កម្លាំងជំនាញចរាចរណ៍គោក សហការជាមួយកម្លាំងអធិការដ្ឋានក្រុងខេមរភូមិន្ទ និងកម្លាំងប៉ុស្តិ៍តាតៃក្រោម ស្រុកកោះកុង បានជួយសង្គ្រោះជនរងគ្រោះ យកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕

adverise with khmeread