ការចាកចេញពី Barcelona មកកាន់ PSG របស់ Neymar អាចជាផែនការ ដើម្បីទៅបញ្ចប់អាជីពជាមួយ Real Madrid

កិច្ចព្រមព្រៀងផ្ទេរមកកាន់ក្លឹប Paris Saint-Germain អាចជាផ្នែកមួយនៃ​ផែនការដ៏ធំរបស់ Neymar ដើម្បីបញ្ចប់អាជីពរបស់ខ្លួននៅក្លឹប Real Madrid ។

 

វិស័យបាល់ទាត់នៅតំបន់អឺរ៉ុបមានការភ្ញាក់ផ្អើលនៅពេលក្លឹប PSG បាន ចំណាយប្រាក់រហូតដល់២០០លានផោន ដើម្បីនាំយក​ Neymar ពី Barcelona កាលពីរដូវក្តៅ។ ប៉ុន្តែសេចក្តីរាយការណ៍បានអះអាងថា កីឡាករប្រេស៊ីលរូបនេះ នឹងមិនបញ្ចប់អាជីពរបស់ខ្លួននៅបារាំងទេ ខណៈកីឡាកររូបនេះពេញចិត្តនឹង ពេលវេលានៅក្របខណ្ឌ La Liga ហើយមួយរយៈទៀតកីឡាកររូបនេះ អាចនឹង​ត្រឡប់មកអេស្ប៉ាញវិញដើម្បីចូលរួមជាមួយក្លឹប Real Madrid ។

 

ជាគោលការណ៍យូរអង្វែង Real Madrid ក៏មើលឃើញ Neymar គឺជាបេក្ខ​ភាពដែលត្រួវជំនួសកីឡាករ Cristiano Ronaldo។

 

មានការអះអាងថា ឪពុករបស់ Neymar ដែលជាមនុស្សសំខាន់នៅពី ក្រោយសកម្មភាពបាល់ទាត់របស់កូនប្រុសនោះគឺជាអ្នកគាំទ្រក្លឹប Real Madrid។

តាមចោទថា Neymar បានសន្ទនាតាមទូរស័ព្ទជាមួយនាយកក្លឹប Real Madrid លោក Floentino Perez ។

 

ទោះបីជាយ៉ាងណាខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះគ្រោងនឹងចំណាយពេល ពីរបីឆ្នាំជាមួយក្លឹប PSG ទីដែលពួកគេនឹងផ្តោតគោលដៅលើជោគជ័យ​នៅក្រប​ខណ្ឌ​ CL៕

adverise with khmeread