នាយកក្លឹប Real Madrid ផ្តោតគោលដៅផ្ទេរលើកីឡាករ៥រូបនៅ PL

នាយកក្លឹប Real Madrid លោក Florentino Perez បាន​ត្រៀមខ្លួនដណ្តើម យក​កីឡាករមួយចំនួនពីក្របខណ្ឌ PL នៅខែមករានេះ ខណៈពេលក្រុមជើង ឯក CL ​នេះគ្រោងពង្រឹងក្រុមរបស់ខ្លួនបន្ទាប់ពីប្រកួតចាញ់ក្រុម Spurs ៣-១ យ៉ាង​​ចាស់ដៃកាល​ពីថ្ងៃពុធនៅពហុកីឡាដ្ឋាន Wembley ។

 

មានសំណួរជាច្រើនកើតមានជាបន្តបន្ទាប់ចំពោះគ្រូបង្វឹកលោក Zinedine Zidane និងថ្នាក់ដឹកនាំក្លឹបបន្ទាប់ពីរដូវក្តៅជាពេលដែលកី​ឡាករ​ជាច្រើនដូចជា Pepe, James Rudriguez និង Alvaro Morata ដែលបានចាកចេញពីក្លឹប​នេះ។

 

បន្ទាប់ពីចាញ់ក្រុម Spurs កីឡាករ Cristiano Ronaldo បានប្រកាសថា “កី​ឡា​ករមកដល់ថ្មីពិតជាមានសក្តានុពល ប៉ុន្តែ Pepe, James និង Morata ​ធ្វើឲ្យ​យើងខ្លាំងជាងនេះ”។

 

លោក Perez គ្រោងនឹងផ្ទេរកីឡាករដែលពោរពេញដោយបទ​ពិសោធ​មួយចំនួននៅខែមករាដើម្បីពង្រឹង​ក្រុមរបស់លោក។ នៅពេលនេះ Madrid បាន​សម្រាំងបេក្ខភាពរហូតដល់១០រូប ហើយក្នុងនោះមានកីឡាករ៥រូបនៅ​ក្រប​ខណ្ឌ​PL ដែលកីឡាករទាំងអស់នោះជិតចប់កិច្ចសន្យា។ កីឡាករដែលឈរជួរលើ​គេ​ក្នុង​បញ្ជីឈ្មោះនោះគឺខ្សែប្រយុទ្ធ Alexis Sanchez របស់ក្រុម Arsenal៕

adverise with khmeread