បន្ទាប់ពីតារាថៃម្នាក់មានកាតសុខុមាលភាពសម្រាប់បើកលុយរដ្ឋចាយដែរនោះ ឥឡូវរដ្ឋាភិបាលកំពុងពិចារណាឡើងវិញចំពោះអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីមានកាតនេះ

រឿងរ៉ាវរបស់តារាបង្ហាញម៉ូតប្រុសថៃ ដែលធ្វើឱ្យប្រទេសនេះខឹងសម្រាប់ការផុសរូបភាពកាតសុខុមាលភាព នៅពេលថតរូបភាពស៊ែលហ្វីនៅហាងកាហ្វេ Starbucks និងរូបភាពរបស់របរទំនើបៗរបស់ខ្លួន ធ្វើឱ្យរដ្ឋាភិបាលថៃពិចារណាឡើងវិញថាតើនរណាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធីសុខុមាលភាពសង្គមរបស់ខ្លួន។

លោក Suwich Rojanawanich នាយកការិយាល័យគោលនយោបាយសារពើពន្ធនិយាយថា ក្រសួងហិរញ្ញវត្ថុនឹងពិនិត្យឡើងវិញនូវអ្នកដែលមានសិទ្ធិទទួលបានអត្ថប្រយោជន៍សង្គមមុនពេលដែលការចុះឈ្មោះលើកក្រោយកើតឡើងនៅឆ្នាំ ២០១៩ ។

និយាយដូច្នេះមានន័យថា អ្នករកប្រាក់ចំណូលទាប ដែលមានមនុស្សម្នាក់ទៀតដែលគាំទ្រពួកគេមិនអាចមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលបានប្រាក់សុខុមាលភាពប្រចាំខែទេ បន្ទាប់ពីតារាបង្ហាញម៉ូត Wachrin Tankuranan អាយុ ២៦ ឆ្នាំអះអាងថា គាត់អាចមានលទ្ធភាពមានរបស់ទំនើបប្រើ ដោយសារតែមិត្តភក្តិរបស់គាត់ទិញឱ្យប៉ុណ្ណោះ។

សម្រាប់អ្នកមានកាតនោះ គឺនឹងត្រូវឱ្យប្រាក់ ១៧០០ បាតស្មើនឹង ៥០ ដុល្លាររៀងរាល់ខែដើម្បីអនុញ្ញាតឱ្យអ្នកខ្វះខាតបង់ថ្លៃទឹក អាហារ និងការធ្វើដំណើរជាដើម៕

adverise with khmeread