អីក៏ច្រើនម្ល៉េះ! ឃាត់ខ្លួនជនជាតិយួន៤នាក់ រកឃើញថ្នាំញៀនជាច្រើនគីឡូក្រាម នៅក្នុងខុនដូកាសាកោះពេជ្រ

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងខេត្តស្វាយរៀងបានបើកប្រតិបត្តិការណ៍បង្ក្រាបករណីជួញដូរថ្នាំញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនជនជាតិយួន៤នាក់ រកឃើញថ្នាំញៀនជាច្រើនគីឡូក្រាម ក្នុងខុនដូកាសា ជាន់ទី៨ បន្ទប់ លេខ៨០២ លើទឹកដី មជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទនេ្លបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

កិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយកម្លាំង កងរាជអាវុធហត្ថខេត្តស្វាយរៀង សហការមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងអាវុធហត្ថខណ្ឌចំការមន។

មន្ត្រីអាវុធហត្ថឱ្យដឹងជំហានដំបូងថា មុននិងឈានដល់ការឃាត់ខ្លួនជនជាតិយួនប្រុសស្រី៤នាក់ខាងលើនេះ គឺកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានស្នើសុំកិច្ចសហការមួយកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបទទួល បានលទ្ធផលល្អប្រសើរ។

យ៉ាងណាក៏ដោយមន្ត្រីអាវុធហត្ថមិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណពួកគេទាំង៤នាក់ នៅឡើយ៕

adverise with khmeread