ពិតជាសំណាងមែនៗ! ក្រុមបង្ក្រាបភេវរកម្មទប់ស្កាត់ការវាយប្រហារមង្គលការកូនស្រីប្រធានាធិបតីឥណ្ឌូនេស៊ីទាន់ពេលវេលា ក្នុងនោះភ្ញៀវ ៨ ពាន់នាក់កំពុងចូលរួម

អ្នកនាំពាក្យប៉ូលិសបាននិយាយនៅថ្ងៃពុធទី៨ខែវិច្ឆិកាថា ប៉ូលិសប្រឆាំងភេរវកម្មឥណ្ឌូនេស៊ីបានចាប់ខ្លួនជនសកម្មប្រយុទ្ធអ៊ីស្លាមម្នាក់ ដែលបានរៀបចំផែនការវាយប្រហារលើក្រុមបេសកកម្មការទូតមីយ៉ាន់ម៉ានិងពិធិរៀបការកូនស្រីរបស់ប្រធានាធិបតីឥណ្តូនេស៊ី លោក Joko Widodo។

លោក Raden Argo Yuwono អ្នកនាំពាក្យប៉ូលិសក្រុងហ្សាការតា បាននិយាយថា ជនសង្ស័យ អាយុ២៥ឆ្នាំឈ្មោះ Rizky Anggara Putra ត្រូវបានចាប់ខ្លួន បន្ទាប់ពីឆ្មក់ចូលផ្ទះជួលមួយរបស់ជនសង្ស័យនេះ នៅទីក្រុងបេកាស៊ី ប្រទេសឥណ្តូនេស៊ី។

អ្នកនាំពាក្យនេះបាននិយាយថា "Rizky Anggara Putra ដែលជាអ្នកគាំទ្ររដ្ឋអ៊ីស្លាមនេះបានរៀបចំផែនការវាយប្រហារនៅស្ថានទូតមីយ៉ាន់ម៉ានៅទីក្រុងហ្សាការតា និង នៅពិធីរៀបការរបស់កូនស្រីរបស់ប្រធានាធិបតី លោក Joko Widodo"។ ពិធិរៀបការនេះ បានចាប់ផ្តើមកាលពីព្រឹកថ្ងៃពុធម្សិលមិញ នៅទីក្រុងសូឡូក្នុងខេត្តជ្វាកណ្តាល ដោយមានភ្លៀវចូលរួមជិត៨.០០០នាក់ ដោយរួមទាំងឯកអគ្គរដ្ឋទូតបរទេសច្រើននាក់ផងដែរ៕

adverise with khmeread