ម្តាយថ្លើមខ្មៅហួសហេតុពេកហើយ! គ្រាន់តែបង្កើតកូនដោយខ្លួនឯងបានភ្លាមគ្រវាត់ចោលតាមបង្អួចអគារកម្ពស់ ១៧ ជាន់ភ្លែត

ស្រ្តីថៃម្នាក់ បានសារភាពថាបានបោះទារកទើបនឹងកើតរបស់នាងចេញពីបង្អួចជាន់ទី១៧ នៅខេត្តប៉ាតាយ៉ា ប្រទេសថៃ
ដោយសារតែមិត្តប្រុសដែលរៀបការហើយរបស់នាងបានចាកចេញពីនាងដើម្បីវិលត្រឡប់ទៅក្រុមគ្រួសារវិញ។

នាង Netchanok Nokyungtong ស្រ្តីថៃអាយុ២០ឆ្នាំនេះបានប្រាប់ប៉ូលិសថា នាងមានអារម្មណ៍តានតឹងដោយក្តីមួម៉ៅខ្លាំង នៅពេលមិត្តប្រុសវ័យ៤០ឆ្នាំរបស់នាងបានបោះបង់ចោលនាង ហើយត្រឡប់ទៅគ្រួសាររបស់គាត់វិញនៅប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីនាងប្រាប់គាត់ថា នាងមានផ្ទៃពោះ។

តាមសេចក្តីរាយការណ៍ថា​ នាង Nokyungtong បានសម្រាលកូននៅផ្ទះរបស់នាងនៅអគារផ្ទះល្វែងខ្ពស់មួយនៅខេត្តប៉ាតាយ៉ា ហើយបានកើតកូនប្រុសម្នាក់កាលពីថ្ងៃអង្គារទី៧វិច្ឆិកា។

មិនយូរប៉ុន្មានក្រោយពេលសម្រាលកូនរួច ហើយនាងក៏រុំទារកក្នុងថង់ប្លាស្ទិក ហើយបានបោះវាចេញពីបង្អួចបន្ទប់ដេករបស់នាង។

អ្នកឃើញហេតុការណ៍ បានទូរស័ព្ទប្រាប់បូលិស បន្ទាប់ពីបានឃើញក្មេងនេះនៅក្នុងថង់ប្លាស្ទិក ដោយទងផ្ចិតរបស់ទារកនេះ នៅជាប់ខ្លួនរបស់វានៅឡើយ ប៉ុន្តែ បេះដូងរបស់វា ឈប់ដើរទៅហើយ។

ក្រុមមន្ត្រីបានពិនិត្យមើលកាមេរ៉ាសន្តិសុខ ហើយក្រោយមក បានចាប់ខ្លួន នាង Nokyungtong
ដែលបានសារភាពថាបានទម្លាក់កូននេះចេញពីបង្អូចនៃអគារខ្ពស់នេះ។

នាងបាននិយាយថានាងបានធ្វើដូច្នេះ ដោយសារតែមិត្តប្រុសរបស់នាង ឈ្មោះ "Kim" មកពីកូរ៉េខាងត្បូង និងមានគ្រួសាររួចហើយ ហើយត្រឡប់ទៅប្រទេសកូរ៉េខាងត្បូងវិញបន្ទាប់ពីបានដឹងថា នាងមានផ្ទៃពោះ។

លោក Apichai Khemphet មេប៉ូលិសខេត្តប៉ាតាយ៉ាបាននិយាយថា នាង Nokyungtong បានសារភាពថាបានសម្លាប់កូននេះ ហើយថា​ នាងនឹងត្រូវបានចោទប្រកាន់ បន្ទាប់ពីភស្តុតាងទាំងអស់ ត្រូវបានប្រមូលបាននោះ៕

adverise with khmeread