ការច្នៃប្រឌិតទាំង ៨ ដែលផ្លាស់ប្តូរពិភពលោកយើងរស់នៅសព្វថ្ងៃ ជាពិសេសវត្ថុទី ៨

ពិភពលោកទាំងមូលកំពុងមានការផ្លាស់ប្ដូរ ដោយសារឧបករណ៍ទំនើប ដែលមាននៅជុំវិញពិភពលោក ជាពិសេសសម្រាប់នារី។

ហើយខាងក្រោមនេះ គឺជារបស់ ៨ យ៉ាងកំពុងផ្លាស់ប្ដូរពិភពលោក។

១. ផ្លូវបន្ទះសូឡា ៖ វាមិនមែនជាសូឡានៅលើដំបូលផ្ទះយើងឃើញរាល់ថ្ងៃទេ ប៉ុន្ដែផ្លូវនេះបង្កើតឡើងដោយបន្ទះសូឡា។ បង្កើតឡើងដោយជ័រស៊ីលីកូន ដែលអាចទ្រទម្ងន់រថយន្តធ្ងន់ៗបាន ពួកវាប្រើដើម្បីផ្ដល់ថាមពលដល់អំពូលតាមផ្លូវ។

២. យានសម្អាតមហាសមុទ្រ ៖ យាននេះត្រូវបានរចនាឡើងដើម្បីសម្អាតសំរាមប្លាស្ទិកក្នុងមហាសមុទ្រ។ ហើយគេសង្ឃឹមថាវានឹងសម្អាតសំរាមប្លាស្ទិករហូតដល់ទៅ ៤២ ភាគក្នុងប៉ាស៊ីហ្វិកខាងជើងនៃតំបន់ Gyre ក្នុង ៥ ឆ្នាំទៀត។

៣. កង់រថយន្តរាងស្វ៊ែរ ៖ អនាគត វត្តមានរបស់កង់រថយន្តរាងស្វ៊ែរ នឹងអនុញ្ញាតឱ្យអ្នកបើកបរគ្រប់ស្ថានភាព ជាពិសេសនៅពេលចតរថយន្ត។

៤. ម៉ាស៊ីនបោះពុម្ភ 3D ៖ 3D printer គឺជាឧបករណ៍មួយដ៏លេចធ្លោ ប៉ុន្ដែសម្រាប់ក្រុមហ៊ុន Disney បង្កើតឧករណ៍នេះឡើងដើម្បីអនុញ្ញាតឱ្យក្មេងរចនាស្រោមដៃដោយខ្លួនយ៉ាងល្អបំផុត។

៥. រថយន្តដឹកទំនិញសុវត្ថិភាព ៖ ពិតណាស់ ប្រសិនបើអ្នកចង់វ៉ារថយន្តដឹកទំនិញ វាជាការពិបាកនៅពេលមិនដឹងថានៅផ្លូវម្ខាងទៀតមានរថយន្តមកឬអត់។ ប៉ុន្ដែសម្រាប់រថយន្តដឹកទំនិញនេះវិញ នឹងផ្ដល់សុវត្ថិភាពឱ្យអ្នកវ៉ា តាមរយៈអេក្រង់ធំៗបួននៅពីក្រោយរថយន្តដឹកទំនិញនោះ។

៦. ផ្ទះរុក្ខជាតិ ៖ ផ្ទះនេះមិនសូវមានច្រើនទេនៅលើលោក ហើយការដាំរុក្ខជាតិតោងអគារជួយច្រោះខ្យល់បរិសុទ្ធ កម្ចាត់ជាតិពុល ផ្ដល់អុកស៊ីសែននិងច្រើនទៀត។

៧. ឧបករណ៍វាស់សម្ពាធបេះដូង ៖ វាតូចមែន ប៉ុន្ដែមានសារៈសំខាន់សម្រាប់បេះដូង នៅពេលបេះដូងមិនប្រក្រតី។

៨. ប្រដាប់នោមឈររបស់ស្ដ្រី ៖ ពេលខ្លះបង្គន់មិនល្អក្នុងការអង្គុយនោមទេ នៅពេលវាកខ្វក់។ ប៉ុន្តែឧបករណ៍នេះអាចឱ្យនារីនោមឈរបាន៕

adverise with khmeread