ស្រីស្អាតឃើញប្រុសស្អាតអង្គុយផឹកស្រាក្នុងបារ នាងសួរថាផឹកស្រាអី គាត់ថាស្រាវេទមន្ត ផឹកចេះហោះ...គាត់ផឹកឱ្យមើលហោះមែន ពេលនាងផឹកទើបដឹង...

សំណើច៖ នៅល្ងាចមួយមាននារីដ៏ស្រស់ស្អាតម្នាក់ចូលបារមួយហើយក៏ប្រទះឃើញបុរសដ៏សង្ហារម្នាក់អង្គុយនៅកន្លែងក្រឡុកស្រា។ នាងក៏ដើរទៅជិតបុរសម្នាក់នោះហើយសួរថាគាត់កំពុងផឹកអ្វី។ បុរសសង្ហារតបវិញថា "ស្រាវេទមន្ត"។

នាងគិតថា បុរសម្នាក់នេះបែបឡប់ហើយដូច្នេះនាងក៏ដើរជុំវិញបារ ប៉ុន្តែក្រោយដើរអស់មួយជុំ នាងមិនឃើញមាននរណាគួរឱ្យចង់និយាយជាមួយសោះ ដូច្នេះនាងក៏មកជិតបុរសសង្ហាវិញនិងនិយាយថា "នេះមិនមែនជាស្រាវេទមន្តទេមិនអ៊ីចឹង"។ ប្រុសស្អាតតបវិញថា "នេះជាស្រាវេទមន្តពិតមែន។ ខ្ញុំនឹងបង្ហាញនាងឱ្យបានភ្លឺភ្នែកម្ដង"។

ក្រោយនិយាយរួច គាត់ក៏ផឹកមួយកែវ ហើយលោតក្រៅបង្អួច ហោះជុំវិញអគារបីជុំ និងត្រឡប់មកកាន់បង្អួចវិញ។ នារីស្រស់ស្អាតសឹងតែមិនជឿនឹងភ្នែកតែនិយាយថា "ខ្ញុំជឿថាលោកមិនអាចធ្វើម្ដងទៀតបានឡើយ"។ បុរសសង្ហារក៏ផឹកមួយកែវ ហើយលោតក្រៅបង្អួច ហោះជុំវិញអគារបីជុំ និងត្រឡប់មកកាន់បង្អួចវិញ។

នាងពិតជាភ្ញាក់ផ្អើលដោយឃើញបែបនេះនិងនិយាយថា នាងចង់បានស្រាវេទមន្តដែរ។ បុរសសង្ហារបានប្រាប់អ្នកក្រឡុកស្រាបែបនេះថា "ឱ្យស្រាវេទមន្តនាងមួយកែវ"។

នាងក៏ផឹកស្រានេះ និងបន្ទាប់មកលោតក្រៅបង្អួច តែធ្លាក់ពីលើអគារ ៣០ ជាន់ និងស្លាប់ភ្លាមៗតែម្ដង។ អ្នកក្រឡុកស្រាក៏មើលមុខប្រុសស្អាតហើយនិយាយថា "លោកដឹងទេ លោកជាមនុស្សចោលស្មៀតសុទ្ធសាធ ពេល Superman ឯងស្រវឹងស្រា!"៕

adverise with khmeread