ប៉ូលិសខណ្ឌជ្រោយចង្វារ ឃាត់ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ ៖ ប៉ូលិសខណ្ឌជ្រោយចង្វារ បានឃាត់ជនសង្ស័យចំនួន ២ នាក់ ពាក់ព័ន្ធករណី រក្សឆទុកដោយខុសច្បាប់នូវសារធាតុញៀន បង្ក្រាបថ្ងៃទី៨ វិច្ឆិកា ២០១៧ វេលាម៉ោង៧ និង៣០នាទីយប់ ចំណុចភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា ជនសង្ស័យ១.ឈ្មោះ ហាក់ អាលី ភេទប្រុស អាយុ៣៣ឆ្នាំស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និង២.ឈ្មោះ សូត សុវណ្ណរតនា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

វត្ថុតាងចាប់យករួមមាន៖ ក្រាមពណ៌សថ្លាចំនួន៦កញ្ចប់តូច និង១កញ្ចប់ធំល្មម សង្ស័យជាគ្រឿងញៀន និងម៉ូតូចំនួន1គ្រឿង ម៉ាក PCX ពណ៌ទឹកក្រូចលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GG-8126។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាន ប៉ូលិសខណ្ឌជ្រោយចង្វារដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

      

adverise with khmeread