សំណាងរកលេខដាក់គ្មាន! បុរសម្នាក់ទិញ iPhone X ២៥ គ្រឿងតម្រៀបចេញជារាងបេះដូង និងចិញ្ចៀនពេជ្រ១វង់នៅចំកណ្តាល ដើម្បីសុំមិត្តស្រីរៀបការ

Chen Ming អ្នករចនាវីដេអូហ្គេមវ័យក្មេងម្នាក់មកពីទីក្រុង Shenzen ប្រទេសចិន ថ្មីៗនេះបានបង្កឱ្យមានការច្រណែនពីអ្នកគាំទ្រទូរស័ព្ទ iPhone ជុំវិញពិភពលោក បន្ទាប់ពីទិញ iPhone X ២៥ គ្រឿងនិងរៀបចំវាជារាងបេះដូងដើម្បីសុំមិត្តស្រីរៀបការ។

ដើម្បីសុំរៀបការ Chen Ming បានកុម្ម៉ុង់ iPhone X ២៥ គ្រឿង នៅថ្ងៃ ៣ បន្ទាប់ពីក្រុមហ៊ុន Apple ប្រកាសលក់ជាផ្លូវការក្នុងប្រទេសចិន។ គាត់បានតម្រៀបវាជារាងបេះដូងនៅលើគ្រែមានផ្កាកុលាប ជាមួយនឹងចិញ្ចៀនមួយវង់ចំកណ្ដាល។ ដើម្បីឱ្យប្រាកដថាមិត្តស្រីរបស់គាត់មិនសង្ស័យ Chen បានសុំជំនួយពីមិត្តរបស់មិត្តស្រីគាត់ ដោយស្នើឱ្យនាំនាងមកទីតាំងភ្ញាក់ផ្អើលនេះ។

នៅពេលមិត្តស្រីមិនទាន់ដឹងមកដល់ នាងឃើញអេក្រង់ទូរស័ព្ទទំនើប និង Chen លុតជង្គង់កាន់ចិញ្ចៀនសុំរៀបការ ហើយនាងក៏ព្រមរៀបការជាមួយនឹងគាត់តែម្ដង។

Chen Ming បានជ្រើសរើស iPhone X សុំនាងរៀបការ ដោយមិត្តស្រីរបស់គាត់ឈ្មោះ Lee និងគាត់ គឺជាអ្នកគាំទ្រដ៏ធំនៃវីដេអូហ្គេម។ ហើយអ្នកទាំងពីរជួបគ្នាតាមរយៈវីដេអូហ្គេម ២ ឆ្នាំមុន និង Chen បានក្លាយជាអ្នកផលិតហ្គេម ហើយហ្គេមគឺជាផ្នែកមួយនៃទំនាក់ទំនងរបស់ពួកគេ៕

adverise with khmeread