បុរសរុស្ស៊ីម្នាក់អះអាងថាគាត់ជាមនុស្សភពអង្គារចាប់ជាតិលើភពផែនដី ហើយវត្តមានរបស់គាត់គឺដើម្បីការពារផែនដី

បុរសឈ្មោះ Boris “Boriska” Kipriyanovich អាយុ ២១ ឆ្នាំមកពីទីក្រុង Volgograd ប្រទេសរុស្ស៊ី អះអាងថា ខ្លួនបានរស់នៅលើភពអង្គារក្នុងជាតិមុនរហូតទាល់តែផ្ទុះសង្គ្រាមនុយក្លេអ៊ែរ បំផ្លាញបរិយាកាស និងប្រជាជនទាំងអស់លើភពក្រហមនេះ។ គាត់បន្ទាប់មកកើតឡើងវិញនៅលើភពផែនដី ប៉ុន្ដែគាត់នៅតែចងចាំអតីតជាតិ។

លោក Boriska បានអះអាងថាគាត់មកពីភពក្រហម តាំងពីអាយុ ៣ ឆ្នាំមកម្ល៉េះ ប៉ុន្ដែម្ដាយរបស់គាត់ឈ្មោះ Nadezhda និយាយថាគាត់ដឹងថា កូនរបស់គាត់ជាមនុស្សពិសេស ចាប់តាំងពីគាត់មកលើផែនដីនេះ។ ម្ដាយគាត់អះអាងថា មិនមានការឈឺចាប់ឡើយនៅពេលឆ្លងទន្លេ ហើយនៅពេលនោះគាត់បី Boriska ក្នុងដៃរបស់គាត់ ដោយ Boriska សម្លឹងមើលគាត់ដូចជាមនុស្សពេញវ័យអ៊ីចឹង។

យ៉ាងណាមិញ តាមដឹងករបស់ Boriska ចាប់ផ្តើមរឹងអាចងើយត្រង់បានមិនគួរឱ្យជឿនៅអាយុ ២ សប្ដាហ៍ ហើយនិយាយពាក្យដំបូងរបស់គាត់នៅអាយុ ៤ ខែ។ ម្ដាយរបស់ Boriska អះអាងថា នៅអាយុមួយឆ្នាំកន្លះ គាត់អាចអាន គូរគំនូរ និងសរសេរ ហើយបានឱ្យគាត់ចូលរៀនសាលាមត្តេយ្យនៅអាយុ ២ ឆ្នាំ។ ការចងចាំ និងជំនាញភាសាមិនគួរឱ្យជឿរបស់គាត់ ត្រូវបានគត់សម្គាល់ដោយគ្រូបង្រៀនរបស់គាត់។

Boriska បានកើតមកលើផែនដីនៅឆ្នាំ ១៩៩៦ រួមជាមួយនឹងអ្នកផ្សេងច្រើនទៀត ដើម្បីជួយបង្ការគ្រោះមហន្តរាយពីផែនដីនេះ។ គាត់បានសម្ដៅមកខ្លួនឯងថា ដូចជាក្មេងអាទិទេពម្នាក់។ គាត់អះអាងថា ធ្លាប់មកផែនដីនេះម្ដងក្នុងនាមជាអ្នកបើកយានភពក្រៅ អំឡុងសម័យបុរាណអេហ្ស៊ីប។

Boriska បាននិយាយថា "ខ្ញុំនៅចាំពេលនោះ ខ្ញុំមានអាយុ ១៤ ឬ ១៥ ឆ្នាំ។ មនុស្សភពក្រៅធ្វើសង្គ្រាមគ្រប់ពេល ដូច្នេះខ្ញុំជារឿយៗចូលរួមបេសសកម្មជាមួយនឹងមិត្តរបស់ខ្ញុំ។ យើងអាចធ្វើដំណើរឆ្លងកាត់ពេលវេលា និងសុញ្ញកាសតាមរយៈយានអវកាស ប៉ុន្ដែយើងនឹងសង្កេតមើលជីវិតនៅលើផែនដីនៅលើយន្តហោះត្រីកោណ។ យានអវកាស គឺមានលក្ខណៈទំនើបណាស់។ ពួកវាមានច្រើនស្រទាប់ ហើយអាចហោះកាត់ចក្រវាលទាំងអស់បាន"។

Boriska ក៏បានបន្ថែមទៀតថា Martians (មនុស្សភាពក្រៅ) មានកម្ពស់ ២ ម៉ែត្រ អស់អាយុត្រឹម ៣០ ទៅ ៣៥ ឆ្នាំ និងដកដង្ហើមតាមកាបូនឌីអុកស៊ីត៕

adverise with khmeread