adverise with khmeread Best natural ways for cleaning your lungs of nicotine and tar

វិធី​ធម្មជាតិ​ល្អ​បំផុត​ដើម្បី​កម្ចាត់​ជាតិ​នីកូទីន​និង​ជ័រ​កន្ទុយបារី​ចេញពី​សួត​

​    ​រឿង​លំបាក​បំផុត​របស់​អ្នក​ជក់បារី​គឺ​ការផ្តាច់​បារី ទោះបីជា​ពួកគេ​ដឹងថា​វា​មាន​គ្រោះថ្នាក់​ក៏ដោយ​។ បារី​គឺជា​មូលហេតុ​លេខ ១ ដែល​បង្ក​ឱ្យ​កើត​ជំងឺមហារីក​សួត​។

​     ទោះយ៉ាងណា ប្រសិនបើ​អ្នកជា​អ្នក​ជក់បារី យ៉ាងហោចណាស់​អ្នក​ក៏​នៅតែ​អាច​លាង​សម្អាត​សួត​របស់​អ្នក​ពី​ការ​ពូន​ផ្តុំ​ច្រើនឡើងៗ​ពី​សារធាតុ​នីកូទីន និង​ជ័រ​កន្ទុយបារី ព្រមទាំង​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​ផ្សេងៗ​បានដែរ​។

​    ​ឱសថ​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ណាស់ ហើយ​វា​ជា​វិធី​ធម្មជាតិ​ល្អ​បំផុត​ក្នុង​ការលាង​សម្អាត​សួត​របស់​អ្នក​។ រឿង​ល្អ​បំផុត​អំពី​ឱសថ​នេះ​គឺថា​វា​មាន​គ្រឿងផ្សំ​សំខាន់បំផុត​តែ ៣ ប៉ុណ្ណោះ (​ខ្ទឹមបារាំង ម្សៅ​រមៀត និង​ខ្ញី​)​។

​    ​* គ្រឿងផ្សំ​
​    ​- ទឹក ១ លីត្រ​
​    ​- ខ្ទឹមបារាំង ៤០០ ក្រាម​
​    ​- ស្ករស ឬ​ទឹកឃ្មុំ ៤០០ ក្រាម​
​    ​- ម្សៅ​រមៀត ២ ស្លាបព្រា​កាហ្វេ​
​    ​- មើម​ខ្ញី​ប្រវែង ១ អ៊ី​ញ​

​    ​* របៀប​ធ្វើ​
​    ​ដាំទឹក​ជាមួយ​ស្ករ​ឱ្យ​ពុះ​។ ប្រសិនបើ​អ្នក​ជ្រើស​យក​ទឹកឃ្មុំ​មក​ប្រើ សូម​ដាក់​វា​ពេល​ទឹក​ពុះ​ហើយ​ត្រជាក់​ទៅវិញ​។

​    ​ចិត​ខ្ទឹមបារាំង ហើយ​ឈូស​យក​សាច់​ខ្ញី​។ រួចហើយ​យក​គ្រឿងផ្សំ​ទាំងពីរ​នេះ​ទៅ​ដាក់​ក្នុង​ទឹក​ដែល​ដាំ​រួច​អំបាញ់មិញ​។ បន្ទាប់មក​យក​វា​ទៅ​ដាំ​ម្តងទៀត ហើយ​នៅពេល​វា​ពុះ​ហើយ សូម​ដាក់​ម្សៅ​រមៀត​ចូល រួច​បន្ថយ​ភ្លើង​ឱ្យនៅ​តិច​បំផុត​។

​     ទុក​វា​ឱ្យ​ពុះ​រ៉ុយៗ​រហូតដល់​វា​រីង​សល់​ពាក់កណ្តាល សឹម​ដក​ឆ្នាំង​ចេញពី​ចង្ក្រាន រួច​ស្រិត​យក​ទឹក​។ ទុក​វា​ក្នុង​កែវ​វែង​មួយ​។

​    ​បន្ទាប់ពី​វា​ត្រជាក់​ស្រេ​ប​ទាំងស្រុង​ហើយ​នោះ យក​វា​ទៅ​ទុក​ក្នុង​ទូរ​ទឹកកក​។

​    ​ប្រើ​ឱសថ​នេះ ២ ដង​ក្នុង​មួយថ្ងៃ គឺ​នៅពេល​ព្រឹក ពេល​ពោះ​ទទេរ និង ពេល​ល្ងាច​បន្ទាប់ពី​អាហារ​រួច​។ ទទួលទាន​វា​ចំនួន ២ ស្លាបព្រា​បាយ​រៀងរាល់​ពេល​៕ 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់