អ្នកលក់រថយន្តម្នាក់កំពុងបង្ហាញពីសុវត្ថិភាពរបស់ទ្វារស្វ័យប្រវត្តិដល់អតិថិជន ស្រាប់តែគាបកខ្លួនឯងប៊ិះក្ស័យ!

នេះគឺជាទិដ្ឋភាពដ៏ឆ្គាំឆ្គងមួយនៃអ្នកលក់រថយន្តម្នាក់ក្នុងប្រទេសចិន មិនបានធ្វើឱ្យអតិថិជនរបស់ខ្លួនចាប់អារម្មណ៍ទេ ខណៈកំពុងបង្ហាញពីមុខងារសុវត្ថិភាពរបស់រថយន្តមួយគ្រឿង។

បុគ្គលិកប្រុសម្នាក់នេះបានដាក់ក្បាលរបស់ខ្លួនទៅក្នុងទ្វារឡានកំពុងបិទមួយដើម្បីបង្ហាញថា វាមានប្រព័ន្ធចាប់សញ្ញាសុវត្ថិភាពល្អ និងបញ្ឈប់ដំណើរការរបស់វាភ្លាមៗពេលមានអ្វីមួយទើសទ្វារ។

ទោះជាយ៉ាងណាក្តី ទ្វាររថយន្តស្វ័យប្រវត្តិនេះបានបន្តដំណើរការរបស់វា ដោយបានធ្វើឱ្យជាប់ករបស់អ្នកលក់នោះក្នុងទ្វាររថយន្តក្នុងស្ថានភាពដ៏ស្លន់ស្លោបំផុត៕


adverise with khmeread