រូបថតដំរីភ្លើងឆេះ ជាប់ជារូបថតឆ្នើមរបស់ទស្សនាវដ្តី Sanctuary

រូបថតមួយសន្លឹកនៃសត្វពីរក្បាលកំពុងរត់គេចចេញពីហ្វូងមនុស្សមួយក្រុម ដែលបានដុតពួកវាជាមួយនឹងអណ្តាតភ្លើង បានឈ្នះនូវពានរង្វាន់កំពូលក្នុងការការប្រកួតប្រជែងរូបថតសត្វព្រៃ។

រូបថតរបស់លោក Biplab Hazra បានបង្ហាញពីកូនដំរីមួយក្បាលកំពុងមានភ្លើងឆាបឆេះ ខណៈដែលវានិងដំរីវ័យជំទង់មួយក្បាលទៀតកំពុងរត់ដើម្បីជីវិតរបស់ពួកវា នៅភាគខាងជើងប្រទេសឥណ្ឌា។

ដោយប្រកាសសម្រាប់ពានរង្វាន់មួយនេះ ទស្សនាវដ្តី Sanctuary បាននិយាយថា "នេះគឺជាប្រភេទនៃក្តីអាម៉ាស់... វាគឺជាទម្លាប់ទៅហើយ"។

រូបថតនេះត្រូវបានផ្តិតនៅក្នុងរដ្ឋ West Bengal ដែលជាតំបន់ជម្លោះរវាងមនុស្ស និងសត្វដំរីដ៏សម្បើមមួយ។

ស្រុកមួយនេះជាញឹកញាប់ត្រូវបានស្ថិតក្នុងសារព័ត៌មានសម្រាប់ការបាត់បង់ជីវិតរបស់មនុស្ស បណ្តាលមកពីការប៉ះទង្គិចគ្នាជាមួយនឹងដំរី៕


 

adverise with khmeread