ធ្វើដល់ទៅមហាសេដ្ឋី ដាច់ចិត្តច្របាច់កសម្លាប់កូនស្រីអាយុ ៧ ឆ្នាំក្នុងវីឡាតម្លៃជាង១លានដុល្លារ

មហាសេដ្ឋីផ្នែកលក់វត្ថុបុរាណមួយរូបត្រូវបានចោទប្រកាន់ថាបានរឹតកកូនស្រីវ័យ ៧ ឆ្នាំរបស់ខ្លួន នៅឯផ្ទះមួយក្នុងតំបន់ភាគខាងត្បូងទីក្រុងឡុងដ៍ជាមួយនឹងខ្សែ។

លោក Robert Peters ត្រូវបានចោទប្រកាន់ថាបានព្យាយាមរឹតកកូនស្រីឈ្មោះ Sophia របស់ខ្លួន ដោយធ្វើឱ្យនាងរងរបួសយ៉ាងធ្ងន់ធ្ងរនៅឯផ្ទះរបស់នាងស្ថិតក្នុងតំបន់ Raynes Park ជាយក្រុងភាគនិរតីទីក្រុងឡុងដ៍។

បុរសវ័យ ៥៥ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួន និងបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាត ខណៈដែលក្រុមគ្រូពេទ្យបានតស៊ូដើម្បីសង្គ្រោះជីវិតកូនស្រីរបស់គាត់នៅក្នុងមន្ទីរពេទ្យ។

ការចោទប្រកាន់បែបនេះលើឪពុកតិរច្ឆាននេះនឹងបង្កើនកម្រិតទម្ងន់ទោសបន្ថែមទៀតទៅលើការធ្វើឃាតមួយនេះនាសប្តាហ៍ក្រោយ បន្ទាប់ពី Sophia បានបាត់បង់ជីវិត នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកាកន្លងទៅ។ នេះបើយោងតាមសេចក្តីប្រកាសតុលាការកាលពីថ្ងៃពុធម្សិលមិញនេះ។

យោងតាមសេចក្តីរាយការណ៍របស់ DailyMail បានឱ្យដឹងថា ម្តាយជាជនជាតិថៃរបស់ Sophia អ្នកស្រី Kittiya Promsat មិនបាននៅផ្ទះតម្លៃ ១លានផោនរបស់ពួកគេនោះឡើយ នៅឯអំឡុងឧទបទ្ទវហេតុនោះ៕

adverise with khmeread