ប៉ូលិសឃាត់បុរសម្នាក់ជាមួយម៉ូតូ ២៥ គ្រឿងទទួលបញ្ចាំគ្មានច្បាប់

កណ្តាល ៖ ប៉ូលិសស្រុកស្អាងបានឃាត់បុរសម្នាក់ពាក់ព័ន្ធករណី ទទួលផលចោរកម្ម និងធ្វើអាជីវកម្មគ្មានច្បាប់អនុញ្ញាត នៅថ្ងៃទី០៨ វិច្ឆិកា ២០១៧ វេលាម៉ោង១០ និង១០នាទី នៅចំណុច ផ្ទះរបស់ឈ្មោះ ជ្រូ គីមស្រ៊ី ភេទប្រុស អាយុ ៣៣ឆ្នាំ ស្ថិតក្នុងភូមិ តាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ជ្រូ គីមស្រ៊ី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅភូមិ ព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

វត្ថុតាងចាប់យក ម៉ូតូ២៥គ្រឿង ក្នុងនោះ ១.ហុងដាសេ៩០ ជ្រុង ០១គ្រឿង, ២.ស៊ុយស៊ីគីស្មាស់០៤គ្រឿង, ៣.ហុងដា អ៊ែ ប្លេត០១គ្រឿង, ៤.ហុងដា MSX ០១គ្រឿង, ៥.ហុងដា C50.០៤គ្រឿង, ៦.ហុងដា សេ១២៥ .០២គ្រឿង, ៧. ស៊ុយ ស៊ីគីណូវ៉ូ ០១ គ្រឿង, ៨.ហុងដា អាយខុន០១គ្រឿង,៩.យ៉ាម៉ាហា ០១គ្រឿង, ១០.ស៊ុយ ស៊ីគីវីវ៉ា០១គ្រឿង, ១១.ហុងដា សេ៩០ មូល ០២គ្រឿង, ១២.ហុងដា STR ០១គ្រឿង, ១៣.ហុងដា វ៉េវ ០១គ្រឿង, ១៤.សេ១០០ កូរ៉េ០២គ្រឿង, ១៥.ហុងដា សេ៧០.០១គ្រឿង និង១៦.ហុងដា សេ៩០.០១គ្រឿង ។

​ប៉ូលិសបន្តថា នៅថ្ងៃទី០៨ វិច្ឆិកា ២០១៧ វេលាម៉ោង១០ និង១០នាទី ដោយទទួលបាន បញ្ជាពីលោឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងលោកស្នងការរង ដឹកនាំផ្ទាល់ដោយលោក វរៈសេនីយ៍ឯក សេង សុជាតិ អធិការស្រុកស្អាង និងមានការសម្របសម្រួល ដឹកនាំដោយលោក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានធ្វើការត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ ជ្រូ គីមស្រ៊ី ដែលធ្វើអាជីវកម្មខុសច្បាប់ ប្រទះឃើញម៉ូតូខាងលើដោយពុំមានលិខិតសម្គាល់ម៉ូតូទាំងអស់។ 

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ជ្រូ គីមស្រ៊ី បានសារភាពថា ខ្លួនទទួលទិញម៉ូតូខាងលើនេះ តម្លៃ ២០០.០០០៛ (ម្ភៃម៉ឺនរៀល) ទៅ ១.០០០.០០០៛ (មួយលានរៀល) ក្នុង០១គ្រឿង ទៅតាមប្រភេទម៉ូតូ ដោយគ្រាន់តែធ្វើលិខិតទិញលក់តែប៉ុណ្ណោះ។

បើហួសកំណត់កិច្ចសន្យាខ្លួន (គីមស្រ៊ី) នឹងលក់ម៉ូតូនេះបន្ត។ ឈ្មោះ ជ្រូ គីមស្រ៊ី អះអាងថា ខ្លួនពុំមានច្បាប់អនុញ្ញាត្តប្រកបរបរអាជីវកម្មនេះឡើយ។

បច្ចុប្បន្នជនសង្ស័យ អធិការដ្ឋានប៉ូលិសស្រុកស្អាង កំពុងបន្តចាត់ការ សំណុំរឿងតាមនីតិវិធី៕

adverise with khmeread