ឈ្លោះកាប់គ្នាក្នុងពិធីបុណ្យ១០០ថ្ងៃ, ម្នាក់ដេកពេទ្យ ម្នាក់ជាប់ខ្នោះ

កណ្ដាល ៖ មានករណីប្រើអំពើហិង្សាដោយចេតនាកើតឡើងនាថ្ងៃទី០៨ វិច្ឆិកា ២០១៧ វេលាម៉ោង១១ និង៣០នាទីយប់នៅចំណុចភូមិអញ្ជែងលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានប៉ូលិសចាប់ខ្លួនម្នាក់។

ប៉ូលិសនិយាយថា ជនរងគ្រោះ ឈ្មោះ ឈឹម ណាម៉ុន ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ  មានទីលំនៅភូមិឃុំកើតហេតុរបួស ក្បាល១កន្លែង កដៃ១កន្លែង កញ្ចឹងក១កន្លែង។

ចំណែកជនសង្ស័យ០២នាក់ គឺ១.ឈ្មោះ ឡាត់ រដ្ឋា ហៅ តួ ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ចុងភៅ មានទីលំនៅភូមិអញ្ជែញក្រោមឃុំ ពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន) និង២.ឈ្មោះ ម៉ៅ វិត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់  ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (រត់គេចខ្លួន) វត្ថុតាងចាប់យកដាវ ០១ ។

ប៉ូលិសបន្តថា នៅថ្ងៃទី០៨ វិច្ឆិកា ២០១៧ ម៉ោង៧យប់ ជនរងគ្រោះបានទៅចូលរួមបុណ្យ១០០ថ្ងៃ ផ្ទះឈ្មោះ ស្រួន សេងគាន់ នៅភូមិកើតហេតុ។ លុះដល់វេលាម៉ោង១១ និង៣០នាទីយប់ជនរគ្រោះ បានដើរមកផ្ទះម្នាក់ឯងមានសភាពស្រវឹងស្រា​ ពេលដើរដល់ផ្ទះឈ្មោះ តុល ភាព (ប្តីប្រពន្ធ) នៅភូមិ ឃុំ កើតហេតុ បានជួបជនសង្ស័យទាំង០២នាក់ជិះកង់ឌុបគ្នា។

ពេលនោះជនសង្ស័យឈ្មោះ ឡាត់ រដ្ឋា បានស្ទុះទៅវាយជនរងគ្រោះ បន្ទាប់មកជនសង្ស័យឈ្មោះ ម៉ៅ វិត​ បានយកដាវទៅកាប់ជនរងគ្រោះត្រូវ ក្បាល​​ កដៃ និងកញ្ចឹងក បណ្តាលឱ្យមានរបួសស្នាមដោយមិនដឹងមូលហេតុ។

ក្រោយមកប្រជាពលរដ្ឋនៅកន្លែងកើតហេតុចាប់បានជនសង្ស័យឈ្មោះ ឡាត់​ រដ្ឋា​ ប្រគល់ឱ្យកម្លាំងប៉ូលិសប៉ុស្តិ៍ពុកឬស្សី ហើយបញ្ជូនមកអធិការដ្ឋានស្រុកខ្សាច់កណ្តាល ដើម្បីបន្តចាត់ការតាមនីតិវិធី។ ចំណែកជនសង្ស័យឈ្មោះ ម៉ៅ វិត បានរត់គេចខ្លួនបាត់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab