adverise with khmeread Breast massage

របៀប​ម៉ាស្សា​សុដន់​ដើម្បី​ឱ្យមាន​អារម្មណ៍​កាន់តែ​ស្រស់ស្អាត និង​សុខ​ភាពល្អ​!

    ​ការ​ម៉ាស្សា​សុដន់​គឺជា​ទម្លាប់​ល្អ​មួយ ព្រោះ​វា​ជួយ​បង្កើន​លំ​ហូរឈាម​នៅក្នុង​សុដន់​។ ការដែល​ឈាម​កាន់តែ​ហូរ​ទៅកាន់​សុដន់ សារធាតុ Phytoestrogen នឹង​កាន់តែ​អាច​ទាញ​ចេញពី​សរសៃឈាម ដែល​ជួយ​ឱ្យ​សុដន់​លូតលាស់​បានល្អ​។

​    ​ការ​ម៉ាស្សា​សុដន់​មាន​អត្ថប្រយោជន៍​ល្អជា​ច្រើន​ដល់​រាងកាយ​របស់​អ្នក នេះ​បើ​ផ្អែក​តាម​វិទ្យាស្ថាន Texas Institute of Functional Medicines​។

​    ​១. អត្ថប្រយោជន៍​រូបរាង​កាយ​
​    ​ការ​ម៉ាស្សា​ជួយ​ឱ្យ​សុដន់​របស់​អ្នក​តឹង​ណែន​ល្អ ទប់ស្កាត់​ការ​យារ​ធ្លាក់ និង​ធ្វើឱ្យមាន​រាង​មូល​ក្បំ​ស្អាត​។

​    ​២. អត្ថប្រយោជន៍​ព្យាបាល​
​    ​ការ​ម៉ាស្សា​ជួយ​កាត់បន្ថយ​ការឈឺចាប់​ជាលិកា​សុដន់​។ វា​នឹង​ជួយ​អ្នក​ឱ្យមាន​អារម្មណ៍​ធូរស្រាល និង​ស្រួលខ្លួន​ល្អ​។​

​    ​៣. អត្ថប្រយោជន៍​សុខភាព​
​    ​ការ​ម៉ាស្សា​សុដន់​គឺជា​វិធី​ល្អ​មួយ​ក្នុង​ការបង្ហូរ​ជាតិពុល​ចេញពី​ប្រព័ន្ធ​ឡាំ​ហ្វា​ទិច​របស់​រាងកាយ ព្រោះ​ការ​ពូន​ផ្តុំ​នៃ​ជាតិពុល​អាច​នឹង​បង្កើន​ឱកាស​នៃ​ជំងឺមហារីក​សុដន់​។

​    ​៤. អត្ថប្រយោជន៍​ទប់ស្កាត់​ជំងឺ​
​    ​ការ​ម៉ាស្សា​សុដន់​ឱ្យបាន​ទៀត​ទាត់​ជាមួយនឹង​ការពិនិត្យ​សុដន់​យ៉ាងហោច​មួយខែ​ម្តង​គឺជា​វិធី​ល្អ​បំផុត​ដើម្បី​ឆែក​មើល​ភាពមិនប្រក្រតី​របស់​សុ​ដន់​៕

 

adverise with khmeread
ប្រភព៖ ClassifiedTrends

អ្នកនឹងចូលចិត្ត

មតិយោបល់