ព្រឹត្តិការណ៍ប្រគំតន្រ្តី Smart Mega Concert បានធ្វើឲ្យកក្រើកក្រុងសៀមរាប យ៉ាងភ្លូកទឹកភ្លូកដីក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

រាជធានីភ្នំពេញ៖ ​កាលពីថ្ងៃទី ២ រហូតដល់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ ព្រឹត្តិការណ៍ប្រគំតន្រ្តី Smart Mega Concert ​បានបញ្ចប់ដោយទទួលបានជោគជ័យយ៉ាងគគ្រឹកគគ្រេងដែលបានធ្វើឲ្យកក្រើកក្រុងសៀមរាមក្រោមការចូលរួមចូលទស្សនាយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់ប្រជា​ពល​រដ្ឋ ​ភ្ញៀវជាតិនិងអន្តរជាតិ។

          ព្រឹត្តិការណ៍ប្រគំតន្រ្តី Smart Mega Concert ដែលជាកម្មវិធី​ប្រគំតន្រ្តីដ៏ធំអស្ចារ្យមិនធ្លាប់មាននៅក្រុង​សៀមរាមដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប​ សំពះព្រះខែ និង​អកអំបុក ដែល​បាននាំ​មកជូន​ដោយ​ក្រុមហ៊ុន ស្មាត អាស្យាតា (Smart) ជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំបំផុតនៅកម្ពុជា  និងមានការចូលរួមសហការឧបត្ថម្ភពីក្រុមហ៊ុន AIA Cambodia ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ធំមួយនៅកម្ពុជា ក្រុមហ៊ុន VKSC Investment ដែលក្រុមហ៊ុននាំចូលចែកចាយផលិតផលនំ Manora និងក្រុមហ៊ុន Worldwide Motor Company Ltd (WMC) ដែលជាក្រុមហ៊ុនដ៏ធំមួយបានទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តថ្មីទំនើប HAWTAI A25 នៅក្នុងប្រទេសកម្ពុជា ។

          មុននឹងចាប់ផ្តើមកម្មវិធីប្រគំតន្រ្តី Smart Mega Concert  កម្មវិធីជួបសំណេះ​សំ
ណាលរវាងសិល្បករ និងមិត្តអ្នកគាំទ្របានរៀបចំឡើងដោយមានការចូលរួម និងស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រ និងអតិថិជន Smart ជាច្រើននៅ​ហាង Smart Shop ក្នុងក្រុងសៀមរាប។ សិល្បករ​ដែល​​អញ្ជើញ​ចូល​រួមកម្មវិធី​សំណេះ​សំណាលរួម​មាន​ ​លោក​ Alek Teeradetch ​លោក​ នីកូ លោក Step និង​លោក ណា ខុន។ ក្នុងឱកាសនោះផងដែរ លោក Alek Teeradetch  ដែលជាតារាសម្តែងល្បីប្រចាំព្រះរាជាណាចក្រថៃ បានមានប្រសាសន៍ថា លោកសប្បាយចិត្តដែលបានអញ្ជើញមកសម្តែងនៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងខេត្តសៀមរាបសម្បូរដោយប្រាសាទបុរាណជាច្រើនជាពិសេសគឺប្រាសាទអង្គវត្តដ៏ល្បីល្បាញជុំវិញពិភពលោក  ហើយលោកក៏បានថ្លែងអំណរគុណដល់ប្រជាជនកម្ពុជាដែលបានគាំទ្រការសម្តែងរបស់លោកតាមរយៈខ្សែភាព​យន្ត​ភាគ។

កម្មវិធីប្រគំ​តន្ត្រី​ Smart Mega Concert បានចាប់ផ្តើមពីម៉ោង ៧ យប់ រហូត​ដល់​ម៉ោង​១២ អធ្រាត្រ​នៅបរិវេណមាត់ស្ទឹងក្រុងសៀមរាប ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ហើយកម្មវិធីពិសេស​នេះក៏បាន​​​​​ផ្សាយ​​​បន្ត​ផ្ទាល់​​នៅ​លើ​កញ្ចក់ទូរទស្សន៍​​​​ PNN ​ ចាប់ពីម៉ោង ៧ ដល់ម៉ោង ៩ យប់ផងដែរ។  

Smart Mega Concert ដែលជាកម្មវិធី​ប្រគំតន្រ្តីដ៏ធំអស្ចារ្យមិនធ្លាប់មានធ្វើឡើងនៅក្នុងទឹកដីអច្ឆរិយៈខេត្តសៀមរាប បានទាក់ទាញទស្សនិកជនទាំងជាតិ​ និងអន្តរជាតិចូលរួមទស្សនាយ៉ាងច្រើនកុះករ។​ ពួកគេបានរីករាយទស្សនាការសម្តែង​របស់​តារាអន្តរជាតិល្បីឈ្មោះ លោក Alek Teeradetch  ដែលជាតារាសម្តែងល្បីជួរ​មុខ​ប្រចាំព្រះរាជាណាចក្រថៃ  ព្រមទាំងតារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជា លោក នីកូ  លោក Step    អ្នកនាង សួស វីហ្សា  ​កញ្ញា ស៊ុន ស្រី​ពេជ្រ កញ្ញា ​លាង សុផាឡែន លោក ខាន់ ជែម​ លោក ណា ខុន​ និងឌីជេ Maily ជាពិសេស​​​​ក៏មានវត្តមាន​តារា​ចម្រៀងរបស់​ខ្មែរ​​​ដែល​​គេស្គាល់ថា​​ជា​ក្រុម​តារា​ចម្រៀង Original Song ដូច​ជា​​​​​​ Jimmy Kiss​, Adda, Chet Kanhna, Van Chesda  ក្រុមតន្រ្តី SWSB ( Small world Small Band) ​​ប្រុសឡា ​​​​និងក្រុមតារាកំប្លែង អ្នកនាង កាតុ និងក្រុមតារាកំប្លែងជើងចាស់​ លោក ចាប ចៀនដែលបានធ្វើឲ្យទស្សនិកជនផ្ទុះសំណើចសប្បាយរីករាយក្នុងអំឡុងកម្មវិធីរយៈពេលបីថ្ងៃ។

​ទន្ទឹមនឹងនេះផងដែរ អ្នក​ទស្សនា​ទាំង​អស់​បានរីករាយលេងហ្គេមដើម្បីឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុន Smart  ព្រមទាំងទស្សនាការតាំងបង្ហាញ​ផលិត​ផល​របស់ក្រុមហ៊ុន AIA Cambodia ជាក្រុមហ៊ុនធានារ៉ាប់រងជីវិតតែ​មួយគត់នៅ​កម្ពុជា ដែលធានារ៉ាប់រងលើជំងឺធ្ងន់ធ្ងរ និងផ្តោត​លើសុខភាពជាចំបង។ ការតាំងបង្ហាញ​ផលិត​ផលពីក្រុមហ៊ុន VKSC Investment ដែលក្រុមហ៊ុននាំចូលចែកចាយផលិតផលនំ Manora  ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​​ និងការតាំងបង្ហាញ​ផលិត​ផលរថយន្តពីក្រុមហ៊ុន Worldwide Motor Company Ltd (WMC) ដែលជាក្រុមហ៊ុនដ៏ធំមួយបានទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តថ្មីទំនើប HAWTAI A25 នៅក្នុងប្រទេសកម្ពុជា ដែលបានផ្តល់កម្មវិធីពិសេសសម្រាប់អតិថិជន គឺមានទឹកប្រាក់បង់ដំបូងតែ៣០០០ដុល្លារ(បីពាន់ដុល្លារ) ប៉ុណ្ណោះ អតិថិជនទាំងអស់នឹងទទួលបានរថយន្ត HAWTAI A25 ដ៏ថ្មីសន្លាងនេះភ្លាម។

adverise with khmeread
PR