គ្រូពេទ្យជួយវះកាត់យកកាក់ជាង ៩០០ ចេញពីពោះអណ្តើកមួយក្បាលនៅប្រទេសថៃ

នៅប្រទេសថៃមានជំនឿមួយអំពីការបោះកាក់ទៅក្នុងស្រះ ដែលមានសត្វអណ្តើករស់នៅទីនោះ។ មនុស្សជឿថា នេះនឹងរំដោះគ្រោះចង្រៃ និងនាំសំណាងដល់ពួកគេ។ លើសពីនោះ ពួកគេគិតថា កាក់ដែលបោះចូលស្រះនោះនឹងធ្វើឱ្យអណ្ដើកមានជីវិតយូរអង្វែង។ ដោយសារតែជំនឿនេះ នាំឱ្យអណ្ដើតមួយក្បាលលេបកាក់អស់ ៩១៥ កាក់។

អណ្ដើកមួយក្បាលត្រូវបានគេប៉ាន់ប្រមាណថា មានអាយុ ២៥ ឆ្នាំ បានរស់ស្រះទឹកមួយនៅក្នុងស្រុក Sri Racha ក្នុងខេត្ត Chonburi។ គេដឹង នៅពេលអាជ្ញាធរក្នុងស្រុកសម្រេចចិត្តអភិវឌ្ឍន៍តំបន់ក្បែរស្រះទឹកនោះ។

អណ្ដើកនោះត្រូវបានគេដាក់ឈ្មោះថា Om Sin មានន័យធនាគារជ្រូកក្នុងប្រទេសថៃ។ ដោយចង់ប្រាកដថា អណ្ដើករស់នៅក្នុងស្រះនោះមិនប៉ះពាល់ឬរំខាន អំឡុងពេលកាយដី និងសាងសង់អគារ ពួកគេប្រមូលផ្ដុំអណ្ដើក ២៦ ក្បាលនៅទីនោះ។

ហើយពេទ្យសត្វស្ទើរតែមិនជឿនូវអ្វីដែលពួកគេបានស្កែនឃើញ។ អណ្ដើកទាំងនោះត្រូវបានបញ្ចូនទៅ មជ្ឈមណ្ឌលអភិរក្សអណ្តើកសមុទ្រនៃកងទ័ពជើងទឹកថៃក្នុងស្រុក Sattahip។ យ៉ាងណាមិញ អ្នកទទួលអណ្ដើកកត់សម្គាល់ឃើញអណ្តើកមួយក្បាលឈឺ។ ហើយវាជាដើមហេតុនាំឱ្យមានការថតស្កែន និងឃើញកាក់ក្នុងពោះវា។

អណ្ដើកនោះត្រូវបានគេបរិច្ចាគថ្លៃវះកាត់ចំនួន ១,៥ ម៉ឺនបាត ស្មើនឹង ៤២៥ ដុល្លារ៕

adverise with khmeread