បុរសម្នាក់ដាក់កង្ហាបីបក់ពេលគេង ដាស់លែងក្រោករហូត ព្រោះវាត្រជាក់ពេកបណ្តាលឱ្យគាត់ស្លាប់

បុរសថៃម្នាក់សម្រេចចិត្តគេងជាមួយកង្ហាចំនួន ៣ តម្រង់មកគាត់ ប៉ុន្ដែគាត់បានគេងជារៀងរហូតអស់មួយជីវិត។ លោក Sobthawee Boonkua ត្រូវបានសាច់ញាតិរបស់គាត់រកឃើញសាកសពនៅក្នុងផ្ទះនៅតំបន់ Nai Muang ក្នុងខេត្ត Chaiyaphum។

បុរសអាយុ ៤៤ ឆ្នាំ ស្លាប់ដោយសាររោគខ្វះកម្ដៅ បន្ទាប់ពីរាងកាយរបស់គាត់មិនអាចទទួលយកសីតុណ្ហភាពចុះទាបខ្លាំងពេក ដែលបានកើតឡើងអំឡុងពេលគាត់គេងលក់ ពេលដែលកង្ហារទាំងបីនោះបាញ់ខ្យល់ត្រជាក់រហូតដល់ស្លាប់ទាំងគេងលក់។ បងប្រុសច្បងរបស់បុរសថៃដែលស្លាប់នោះឈ្មោះ Saravuth Boonkua និយាយថា ប្អូនប្រុសគាត់គឺមានសុខភាពល្អជាធម្មតាទេ។

នៅផ្ទះមានតែម្ដាយអាយុ ៨៦ ឆ្នាំឈ្មោះ Udom រស់នៅតែប៉ុណ្ណោះ យ៉ាងណាមិញ គេមិននឹកស្មានដល់ថាសីតុណ្ហភាពនៅតំបន់នោះធ្វើឱ្យគាត់ត្រជាក់ស្លាប់បែបនេះសោះ៕

adverise with khmeread