ស្ត្រីជាម្តាយម្នាក់ ដែលរលូតកូន ៥ ដងក្នុងរយៈពេល ៦ ឆ្នាំ ទើបតែដឹងមូលហេតុ

ស្រ្តីម្នាក់ដែលរលូតកូន៥ដងក្នុងរយៈពេលត្រឹម៦ឆ្នាំ ទីបំផុតបានរកឃើញអាថ៍កំបាំងនៅពីក្រោយរឿងរ៉ាវដ៏គួរឱ្យក្រៀមក្រំនេះហើយ។

លោកស្រី Shannon Reed មកពីទីក្រុង Prudhoe ចក្រភពអង់គ្លេសរូបនេះបានទទួលនូវក្តីសង្ឃឹមថ្មីនៃការក្លាយខ្លួនទៅជាម្តាយ បន្ទាប់ពីទីបំផុតនាងបានដឹងពីមូលហេតុនៃការរលូតកូនរបស់នាង។

នារីវ័យ ២៣ឆ្នាំរូបនេះ ទទួលរងនូវការខកចិត្តជាខ្លាំង ពេលដែលការពរពោះ៤លើកដំបូងរបស់នាងត្រូវបានបញ្ចប់ មិនដល់៦សប្តាហ៍ផង ហើយបន្ទាប់មកនាដើមឆ្នាំនេះនាងបានមានផ្ទៃពោះនូវទារកទី៥ និងអាចបន្តរហូតដល់រយៈពេល ១២សប្តាហ៍​ មុននឹងទទួលរងនូវការរលូតមួយទៀតក្នុងខែកក្កដា។

សំពាធនៃការបាត់បង់ទារកម្នាក់ទៀតបានធ្វើឱ្យចំណងស្នេហ៍របស់នាង Shannon ត្រូវបែកបាក់ ហើយនាងបានបញ្ឈប់ការតស៊ូរបស់ខ្លួនជាមួយនឹងលទ្ធផលដ៏ពិបាកនឹងទទួលយកនេះពេក។ នេះបើយោងតាមប្រភពព័ត៌មានក្នុងតំបន់។

ដោយចង់ដឹងពីអ្វីកំពុងកើតឡើងជាមួយនាង វាបានជំរុញឱ្យនាងធ្វើការស្កែន ហើយទីបំផុតនាងបានដឹងថា នាងត្រូវបានទទួលរងនូវផលប៉ះពាល់ពី "ជំងឺឈាមស្អិត"។

ជំងឺកម្រ Antiphospholipid Syndrome (APS) ដែលជាស្ថានភាពជំងឺមួយអាចកើតឡើងអំឡុងការពរពោះរបស់ស្រ្តី បណ្តាលឱ្យមានកំណកឈាមនៅក្នុងទងផ្ចិត និងនាំឱ្យមានការកើនឡើងហានិភ័យនៃការរលូតកូន៕

adverise with khmeread