Sergio Aguero មានគម្រោងចាកចេញពីក្លឹប Man City

          ខ្សែបម្រើ​ Sergio Aguero បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​ចាកចេញ​ពីក្លឹប​Man City ហើយ​អាចនឹង​ទៅ​ចូលរួមជាមួយក្លឹប​កាលពីកុមារភាព​របស់​ខ្លួន​វិញ។

          Aguero គឺជាកីឡាករ​ដែល​រក​បាន​គ្រាប់បាល់​ច្រើន​ជាង​គេ​នៅ​ក្លឹប​​City​​នោះ​បាន​បង្ហើបប្រាប់ថា ខ្លួន​មាន​បំណងចាកចេញពី​​ City នៅ​ឆ្នាំ​២០១៩​ ដើម្បី​វិល​ត្រឡប់​ទៅ​ក្លឹបកាលពីកុមារភាព​របស់ខ្លួនវិញ។

          ខ្សែប្រយុទ្ធ​រូបនេះបាននិយាយថា “​ក្លឹប Milan និង​ Real Madrid ចង់​បាន​ខ្ញុំ ហើយ​ខ្ញុំមិនដឹងថា ទៅណាទេ។ ប៉ុន្តែតាម​គំនិត​ផ្ទាល់ខ្លួនគឺខ្ញុំចង់​ទៅ​ចូល​រួម​ជា​មួយ​ក្លឹប Independiente នៅពេល​កិច្ច​សន្យា​ជាមួយស៊ីធី​ចប់នៅឆ្នាំ​២០១៩។

          Aguero បាន​បន្ត​ថា “​ខ្ញុំ​មាន​ជម្រើស​ក្នុងការ​បន្ត​មួយឆ្នាំ​ទៀត​ជាមួយ​ City​។ វាគឺជាអាទិភាព​​​ ប៉ុន្តែវាត្រូវ​តែជា​ជម្រើស។ គោលបំណងគឺត្រឡប់ទៅ​ក្លឹបចាស់។ នៅពេល​នេះ ខ្ញុំកំពុង​ធ្វើ​បាន​ល្អ ហើយ​សង្ឃឹមថា អាចលើក​ពាន​ ប៉ុន្តែវាមិន​ងាយ​ស្រួល​ទេ”។

            កីឡាក​រវ័យ​២៩​ឆ្នាំ​រូប​នេះបាន​ប​ង្ហើបប្រាប់ពី​ផែន​ការ​របស់ខ្លួន​បែបនេះ ខណៈ​ពេល​កំពុង​បំពេញ​ភារកិច្ច​ជាមួយក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន៕

adverise with khmeread