Arsenal មានបញ្ហាកីឡាកររបួសមុនជំនួបជាមួយក្រុម Tottenham

ក្រុមកាំភ្លើងធំ​ Arsenal កំពុងជួបបញ្ហាបន្ទាប់ពីខ្សែប្រយុទ្ធ Olivier Giroud ដូចជាមានបញ្ហាអំឡុងពេលហ្វឹកហាត់។ ខ្សែប្រយុទ្ធ​រូបនេះត្រូវ​បាន​គេឃើញ​ក្តោប​ជើងអំឡុងពេល​ហ្វឹកហាត់នៅ Clairefontaine កាលពីយប់ថ្ងៃច័ន្ទ។

 

​បើទោះបីជា​ Giroud នៅ​បន្តហ្វឹកហាត់ក៏ដោយ ប៉ុន្តែនៅមិនទាន់​ច្បាស់ថា តើកីឡាកររូបនេះនឹងអាចបង្ហាញ​​មុខ​សម្រាប់ការប្រកួតនៅថ្ងៃសុក្រ​ជាមួយក្រុម Spurs ដែរឬយ៉ាង​ណាទេ។

 

បើទោះបីជា Giroud មានការលំបាកក្នុងការជ្រៀតចូលក្រុមជម្រើសដំបូង នៅពហុកីឡាដ្ឋាន Emirates នៅរដូវកាលនេះ ប៉ុន្តែកីឡាកររូបនេះគឺជាកីឡាករដ៏​សំខាន់ម្នាក់ដែលបាន​ជួយប្រទេសរបស់ខ្លួនជាប់ទៅលេងវើលខាប់​នៅ​​រុស្ស៊ីឆ្នាំ​ក្រោយ​៕

adverise with khmeread