Jack Wilshere អាចនឹងបង្ខំចិត្តចាកចេញពី Arsenal នៅខែមករា ដើម្បីទទួលបានឱកាសលេងនៅវើលខាប់

          កីឡាករ Jack Wilshere បានបង្ហាញការបារម្ភ​ថា ខ្លួនអាច​នឹង​ត្រូវ​បង្ខំចិត្ត​ចាក​ចេញពី​​ Arsenal នៅ​ខែមករា​នេះ ដើម្បីទទួលបាន​ឱកាស​លេងនៅ​វើល​ខាប់ជាមួយក្រុមជម្រើសជាតិអង់គ្លេស។

          ខ្សែបម្រើវ័យ​២៥​ឆ្នាំ​រូបនេះ​ត្រូវ​បានគ្រូបង្វឹកក្រុមជម្រើសជាតិអង៉គ្លេស​លោក Gareth Southgate មើល​រំលង​ហើយ​មិន​បានជ្រើ​សរើស​ចូលក្រុម​ជម្រើស​ជាតិ​ទេ ទោះបីជាលោកកំពុង​មាន​វិបត្តិ​ខ្សែបម្រើ​ក៏ដោយ​។

          ទោះបីជាយ៉ាងណា Wilshere កំពុង​តែ​បង្កើន​សមត្ថភាព​ ដើម្បី​ទទួល​បាន​ឱកាស​ចូលរួមជា​ថ្មី​ជាមួយក្រុម​ជម្រើស​ជាតិ​អង់គ្លេស ស្របពេលដែល​លោក Southgate បាន​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ជុំវិ​ញ​លទ្ធភាព​លេងរបស់​ខ្លួន​។ ប៉ុន្តែ Wilshere មិនបាន​លេង​ញឹក​ញាប់​ទេ។

          លោក Southgate អាចនឹង​ផ្តល់​ឱកាស​ម្តងទៀតដល់ Wilshere ហើយ​វា អាច​កើត​មាន​លុះត្រាតែ​ Wilshere លេងជាមួយក្លឹបកម្រិត​កំពូលមួយ​។

ប្រសិនបើ​ Wilshere គ្មានឱកាស​លេងជាមួយក្រុម​ជម្រើស​របស់ Arsenal នោះមាន​ក្លឹប​មួយ​ចំនួន​កំពុង​តាម​ឃ្លាំមើល​ ហើយ​ពួកគេ​អាចនឹង​ចុះកិច្ច​ព្រម​ព្រៀង​ផ្ទេរ​ខ្សែ​បម្រើ​រូបនេះនៅ​ខែមករា៕

adverise with khmeread