adverise with khmeread 1

នេះ​ជា​មូលហេតុ​ដែល​ជនបរទេស​ពូកែ​លួច​លេខ​កូដ​សំងាត់ ATM

​    ​លោក Mark Rober បានបង្ហាញ​វិធី​ថ្មី​សាមញ្ញៗ​ដែល "​មនុស្ស​មិនល្អ​" ប្រើ​ដើម្បី​លួច​លេខ​កូដ​សំងាត់ ATM របស់​អ្នក​ដោយ​មិនឱ្យ​អ្នក​ចាប់អារម្មណ៍​នោះឡើយ​។ ជា​ភ​ព្វ​សំណាង វិធី​ទប់ស្កាត់​បញ្ហា​នេះ​កុំឱ្យ​កើតឡើង​ក៏មាន​លក្ខណៈ​ងាយស្រួល​ផងដែរ​។

​    ​ក្នុង​វីដេអូ លោក Mark Rober បានបង្ហាញ​ពី​របៀប​ដែល​ជនខិលខូច​ប្រើ​ដើម្បី​លួច​យក​លេខ​កូត​សំងាត់ ATM តាមរយៈ​ការបំពាក់​ស្រោម​ទូរស័ព្ទ​ម្យ៉ាង​ហៅថា FLIR ពីលើ​ស្មា​ត​ហ្វូ​ន រួច​ដើរ​ពីក្រោយ​លោកអ្នក ហើយ​បន្លំ​ថត​ទៅលើ​ម៉ាស៊ីន​វាយ​លេខ​សំងាត់ ដើម្បី​លួច​យក​លេខ​កូដ​។

​    ​ស្រោម​ទូរស័ព្ទ​ម៉ាក FLIR អាចធ្វើឱ្យ​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​មាន​សមត្ថភាព​ថត​យក​ស្នាម​ម្រាមដៃ​ដែល​ដិត​ជាប់​លើ​ម៉ាស៊ីន​វាយ​លេខ​កូដ ដូចដែល​បង្ហាញ​លំអិត​ក្នុង​វីដេអូ​។ ជាធម្មតា ពេល​យើង​ចុច​លើ​ប៊ូ​តុង យើង​នឹង​បន្សល់​ស្នាម​ម្រាមដៃ​លើ​ប៊ូ​តុង​ចុច​។ ស្នាម​ដែល​មើលឃើញ​ដិត​ជាងគេ​បានន័យថា ជា​លេខ​ដែល​ចុច​ក្រោយ​គេ ហើយ​ស្នាម​ដែល​ដិត​តិចជាងគេ​គឺជា​លេខ​ដែល​ចុច​មុនគេ​។ ឧទាហរណ៍ អ្នក​បាន​ចុច​លេខ​កូដ ១២៣៤៥ ដូច្នេះ​លេខ​ដែល​ដិត​ជាងគេ​គឺ​លេខ ៥ ហើយ​លេខ​ដែល​ដិត​តិចជាងគេ​គឺ​លេខ ១ អ៊ីចឹង​បានន័យថា ជនខិលខូច​នឹង​ដឹង​ភ្លាម​ថា លេខ​របស់​អ្នកជា​លេខ​អ្វី​។

​    ​វី​ធី​ការពារ​គឺមាន​ពីរ​របៀប​ងាយៗ ទីមួយ​៖ ក្រោយ​ចុច​លេខ​កូដ​ហើយ ត្រូវ​យកដៃ​ទៅ​គ្រវាស​លើ​ប៊ូ​តុង​ចុច​ឱ្យ​រញ៉េរញ៉ៃ និង​ទី​ពីរ​៖ ត្រូវយក​ម្រាមដៃ​ផ្សេងទៀត​ទៅ​ប៉ះ​លើ​ប៊ូ​តុង​ផ្សេង ខណៈ​កំពុង​យក​ម្រាមដៃ​ម្ខាង​ទៀត​ចុច​ពីលើ​ប៊ូ​តុង​លេខ​សំងាត់​។ សូម​មើល​វីដេអូ​ដើម្បីឱ្យ​កាន់តែ​ជាក់ច្បាស់​។  

​    ​ព័ត៌មាន​នេះ​មាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ចែករំលែក​ដល់​មនុស្ស​គ្រប់គ្នា​ឱ្យបាន​ដឹង​ដើម្បី​ការពារ​លុយកាក់​ក្នុង​ម៉ាស៊ីន ATM របស់​អ្នក​៕

 

adverise with khmeread
ប្រភព៖ វ៉ា​យ​ដុន​យូ​ត្រាយ​ឌី​ស​

អ្នកនឹងចូលចិត្ត

មតិយោបល់