ញាក់សាច់! ស្តេចស៊ុលតង់ព្រុយណេបើកយន្តហោះធំមានតែ ៣ គ្រឿងគត់លើលោក ដោយអង្គឯង ដើម្បីយាងចូលរួមកិច្ចប្រជុំ APEC នៅវៀតណាម

យន្ដហោះរបស់ស្តេចព្រុយណេ Bolkiah បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិក្រុងដាណាងនៅម៉ោងប្រហែល ៥ និង ២០ នាទីល្ងាចថ្ងៃព្រហស្បតិ៍ ទី៩វិច្ឆិកា ដើម្បីយាងចូលរួមកិច្ចប្រជុំ APEC នៅវៀតណាម។

ស្តេចស៊ុលតង់ព្រះជន្ម ៧១ វស្សា ដែលបានឡើងគ្រងរាជ្យនៅឆ្នាំ ១៩៦៧ អង្គនេះ ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាអ្នកបើកយន្តហោះដោយអង្គឯងយ៉ាងស្ទាត់ជំនាញ នៅពេលទ្រង់យាងធ្វើដំណើរជាផ្លូវការទៅកាន់ប្រទេសក្រៅ។

យន្តហោះធុន Airbus A340-212 តាមសេចក្តីរាយការណ៍របស់វេបសាយ Business Insider គឺមានតម្លៃប្រហែល ២២៩,៦៥ លានដុល្លារអាមេរិក ក្នុងនោះរាប់ទាំងតម្លៃកែច្នៃផ្ទៃខាងក្នុងតម្លៃ ១២៤,៦៦ លានដុល្លារផងដែរ។

ការតែងលម្អផ្នែកខាងក្នុងរួមមាន ការបន្ថែមបន្ទប់ដ៏ប្រណីតមួយ ដែលតុបតែងដោយលោហធាតុមានតម្លៃ ត្បូង និងឈើថ្លៃ ព្រមទាំងការដំឡើងធុងប្រេងថែមមួយទៀត ដែលបង្កើនការហោះហើរមិនចេះឈប់រហូតដល់ទៅ ១៥.០០០ គីឡូម៉ែត្រ។

យន្ដហោះនេះត្រូវបានដាក់ឈ្មោះក្រៅ ហៅថា "Flying Palace" សម្រាប់ប្រណីតភាពនិងទំហំរបស់វា ដែលតាមសេចក្តីរាយការណ៍គឺមានតែ ៣ គ្រឿងគត់ ត្រូវបានផលិតក្នុងទំហំបែបនេះ៕

adverise with khmeread