អ្នកវិទ្យាសាស្ត្រប្រាប់គន្លឹះងាយដូចបកចេក ដើម្បីឱ្យ Wifi ដើរលឿនជាងសព្វមួយដង

ក្រុមអ្នកវិទ្យាសាស្ត្របានប្រាប់វេបសាយ Daily Mail នូវគន្លឹះងាយស្រួលបំផុត ដែលអាចជួយឱ្យរលកសញ្ញា Wireless ដើរបានលឿនជាងមុន ហើយថែមទាំងជួយពង្រឹងសន្តិសុខអ៊ីនធឺណេតទៀតផង។

បច្ចេកទេសដ៏សាមញ្ញនោះគឺ ប្រើក្រដាសឡាំង និង បន្ទះអាលុយមីញ៉ូម ។ លោកអ្នកគ្រាន់តែកាត់បន្ទះអាលុយមីញ៉ូមរុំលើក្រដាសឡាំង ហើយកាច់ក្រដាសឡាំងនោះចេញជារាងដែលចង់បាន ហើយដាក់ព័ទ្ធជុំវិញឧបករណ៍ Router ដោយទុកប្រឡោះមួយឱ្យវាបាញ់ Wireless ចេញពី Router ទៅតំបន់ដែលលោកអ្នកគិតថា ចង់ឱ្យអ៊ីនធឺណេតដើរលឿន ជាការស្រេច (មើលវីដេអូ)។

បន្ទះអាលុយមីញ៉ូមនេះដើរតួដូចជារនាំងដ៏រឹងមាំ ការពារមិនឱ្យ Wireless បាញ់ចេញផុតពីវានោះឡើយ។

ដោយឡែក អ្នកវិទ្យាសាស្ត្រលើកឡើងថា ក្រដាសចំណាំងផ្លាតរបស់ម៉ាស៊ីនព្រីន 3D មានប្រសិទ្ធភាពខ្ពស់ជាងវិធីខាងលើទៅទៀត តែម៉ាស៊ីននេះមានតម្លៃដល់ទៅ ៤០ ដុល្លារ ហើយវាត្រូវបានបង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Dartmouth College និង សាកលវិទ្យាល័យ Columbia University ។

ពួកអ្នកវិទ្យាសាស្ត្រក៏លើកឡើងដែរថា ការអនុវត្តវិធីដូចរៀបរាប់ខាងលើ ក៏ជួយការពារសន្តិសុខអ៊ីនធឺណេតដែរ តាមរយៈការរឹតត្បិតលទ្ធភាពរបស់ពួក Hacker ចូលលេង Wifi របស់យើង ដោយបែរចំណាំងផ្លាតឱ្យ Wifi បាញ់ទៅតំបន់ជាក់លាក់មួយនៅតែក្នុងផ្ទះរបស់យើង ឬ ប្រើក្រដាសនោះបាំងអង់តែនកុំឱ្យវាបាញ់អ៊ីនធឺណេតចេញក្រៅបង្អួច ដែលជាតំបន់ដែលជន Hacker មានឱកាសចូលលេងអ៊ីនធឺណេតរបស់យើង៕

adverise with khmeread