វិធីប្លែកៗ ២ អនុវត្តមានប្រសិទ្ធភាពក្នុងការបំបាត់ឫសបាតជើង

ឬសបាតជើង គឺជាឬសដែលឧស្សាហ៍កើតឡើងលើម្រាមមេជើង និងបាតជើង។ ផ្នែកវេជ្ជសាស្រ្តត្រូវបានគេស្គាល់វាថា Verrucae ហើយវាបង្កឡើងដោយសារវីរុស HPV។

វីរុសនោះរីកធំធាត់នៅក្នុងសីតុណ្ហភាពក្ដៅ មានសំណើមដូចជាជាន់ផ្ទាល់ដីកន្លែងចាក់សោបន្ទប់ និងអាងហែលទឹកជាដើម ជាកន្លែងដែលវាយប្រហារមកលើស្បែកក្រោមជើងរបស់យើង។ ហើយសម្រាប់អ្នកដែលបើកមុខរបស់វា ឬបំបែកនៅលើស្បែក គឺវានឹងរីករាលដាលលើជើងរឹតតែខ្លាំង។

ហើយក្មេងដែលមានប្រព័ន្ធភាពស៊ាំខ្សោយ គឺងាយនឹងមានបញ្ហានេះណាស់។ ការឈឺចាប់នឹងកើតឡើង នៅពេលអ្នកដើរ ខណៈដែលវានឹងបន្តលូតលាស់ ធ្វើឱ្យរឹង ក្រាស់នៅលើស្បែកដែលកើតវា។

យ៉ាងណាមិញ ឬសបាតជើងនេះនឹងបាត់ដោយខ្លួនវា ដោយមិនចាំបាច់ព្យាបាល។ ប៉ុន្ដែអ្នកអាចពន្លឿនការព្យាបាលតាមរយៈវិធីសាស្រ្តខាងក្រោមនេះ។

១. បិទស្កុត
- ត្រាំជើងក្នុងទឹកក្ដៅឧណ្ហៗរយៈពេល ១០ នាទី បន្ទាប់មកសម្ងួតវា។
- កាត់ស្កុតបិទលើជើងរបស់អ្នក។
- ទុកស្កុតចោលកន្លែងឬសរយៈពេល ១ ទៅ ២ ថ្ងៃ។
- រៀងរាល់ពេលអ្នកដកស្កុតចេញ អនុវត្តវិធីខាងលើម្ដងទៀត។
- កុំភ្លេចឱ្យស្បែកមានដង្ហើមចេញចូលសិន សឹមបិទស្កុតថ្មី ហើយអនុវត្តរហូតដល់តែវាបាត់ដោយខ្លួនឯង។

២. សំបកចេក
- កាត់សំបកចេញបិតពីលើឬស ហើយបិស្កុតកុំឱ្យវាជ្រុះ
- ទុកចោលមួយយប់
- នៅព្រឹកស្អែក ដកសំបកចេកចេញ និងត្រាំទឹកកក្ដៅឧណ្ហៗ ១០ នាទី
- បន្ទាប់មក យកថ្មគ្រើមរូសថ្នមលើឬស
- លាងជើងឱ្យស្អាត រួចជួតឱ្យស្ងួត ហើយលាបក្រែមសំណើម
- អនុវត្តរហូតដល់តែឬសបាត់៕

adverise with khmeread