របៀបប្រើទឹកអង្ករដើម្បីឱ្យសរសៃសក់រឹងមាំ និងដុះសក់បានក្រាស់ល្អ

ចង់ឱ្យសក់រឹមមាំ ស្រស់ស្អាត និងមានសុខភាពល្អ ខាងក្រោមនេះគឺជារូបមន្តទឹកអង្ករសម្រាប់អ្នក។

* គ្រឿងផ្សំ៖
- ទឹក ៣ កែវ
- អង្ករកន្លះកំប៉ុង។

* របៀបធ្វើ៖
១. លាងអង្ករជាមួយនឹងទឹកមួយកែវសិន ដើម្បីកម្ចាត់ធាតុកខ្វក់
២. ដាក់អង្ករក្នុងចាន និងដាក់ទឹកចូល រួចគ្របចោល
៣. ត្រាំ ១៥ ទៅ ៣០ នាទី
៤. កូរទឹករហូតដល់ឡើងពណ៌ស
៥. សម្រឹតទឹកដាក់ក្នុងចានស្អាតមួយ
៦. ទុកទឹកអង្ករនោះចោលក្នុងបន្ទប់មានសីតុណ្ហភាពល្មមរយៈពេល ១ ថ្ងៃឬរហូតដល់វាជូរ។ នេះមានន័យថាវាឡើងមេ។ ហើយវាអាស្រ័យតាមកម្តៅខ្លាំងឬខ្សោយ ដើម្បីពន្លឿនឱ្យវាឆាប់ជូរ។

* ចំណាំ ៖ អ្នកមានសក់ស្ងួតត្រូវប្រើរាងច្រើនបន្តិច ហើយចំណែកឯអ្នកមានសក់ខ្លាញ់ គឺប្រើក្នុងចំនួនតិច ព្រោះទឹកអង្ករឡើងមេគឺខ្លាំងណាស់។ ដូច្នេះលាយទឹកក្ដៅឧណ្ហៗ ១ ទៅ ២ កែវសិនមុននឹងប្រើប្រាស់ ហើយត្រូវកំណត់មើលថាតើសក់របស់អ្នកត្រូវការទឹកអង្ករឡើងមេនោះប៉ុន្មាន និងជៀសវាងប្រើច្រើនលើសកម្រិតសក់។

* វិធីប្រើប្រាស់៖
១. ដាក់ទឹកអង្ករជូរៗលើស្បែកក្បាលរបស់អ្នក
២. ម៉ាស្សាថ្នមៗលើសក់ និងស្បែកក្បាល
៣. ទុកចោល ៤ ទៅ ៥ នាទី
៤. លាងសក់ចេញជាការស្រេច ហើយអនុវត្តម្ដងក្នុងមួយសប្ដាហ៍៕

adverise with khmeread