បាញ់កាំភ្លើងអបអរខុសបច្ចេកទេស ចំលិង្គកូនកំលោះ!

កូនកំលោះកូនក្រមុំអេហ្ស៊ីបមួយគូទទួលរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីរងគ្រាប់កាំភ្លើងបាញ់ដោយភ្ញៀវ អំឡុងពេលប្រារព្ធពិធីរៀបការ។

កូនកំលោះរងរបួសពងស្វាស ភ្លៅ និងដៃធ្ងន់ធ្ងរ និងកំពុងព្យាបាលក្នុងមន្ទីរពេទ្យ។ កូនកំលោះឈ្មោះ Osman al-Alsaied វ័យ ២៨ ឆ្នាំ កំពុងរីករាយនឹងយប់ចុងក្រោយរបស់គាត់នៅលីវ នៅពេលអាវុធបានផ្ទុះឡើងចំគាត់ ជាជាងបាញ់ទៅលើមេឃ។

ប៉ូលិសនិយាយថា កំាភ្លើងត្រូវបានបាញ់ដោយបុរសវ័យ ២៦ ឆ្នាំម្នាក់ ដែលមានការធ្វេសប្រហែស។ ពួកគេនិយាយថា ភ្លាមៗនោះ គាត់បានរត់គេចខ្លួន បន្ទាប់ពីឧបទ្ទវហេតុកើតឡើង ប៉ុន្ដែក្រោយមកត្រូវបានចាប់ខ្លួន និងកំពុងសួរចម្លើយ។

យ៉ាងណាមិញ ឧបទ្ទហេតុនេះបានបង្កឱ្យអ្នកលេងបណ្ដាញសង្គមមានការខឹងសម្បារ និងចង់ឱ្យប្រពៃណីបាញ់កាំភ្លើងនេះផ្អាកជាសារធារណៈ៕

adverise with khmeread