Untitled 1

Ladies' Code ត្រៀម​ត្រឡប់មកវិញ​ជាមួយគ្នា​បីនាក់ និង​រូបភាព "Mystery" ដំបូង​របស់​ពួកគេ​

​    ​Ladies' Code នឹង​វិល​ត្រឡប់មកវិញ​ជាមួយនឹង​អាល់​ប៊ុ​ម​ថ្មី​នៅ​ឆ្នាំនេះ បន្ទាប់ពី​បាត់អស់​រយៈពេល​មួយឆ្នាំ​ប្រាំ​មួយខែ​ជាមួយនឹង​អាល់​ប៊ុ​ម Kiss Kiss​។​

​    ​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ រូប​មួយ​នៃ​ពួកគេ​ទាំងបី​គឺ​នាង Ashley, Sojung, និង Zany ត្រូវបាន​ចេញផ្សាយ ដែលជា​អាល់​ប៊ុ​ម​ថ្មី​ជិត​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ​។​

​    ​ទោះជា​យ៉ាងណា​មិនមាន​ព័ត៌មាន​លម្អិត​ណាមួយ​នៃ​ការចេញផ្សាយ​នៃ​អាល់​ប៊ុ​ម​ថ្មី​នៃ​រូប​ដែល​ពួកគេ​បាន​ចែករំលែក​នោះទេ ហើយ​អ្នកគាំទ្រ​កំពុងទ​ន្ទ​ង់​រង់ចាំ​នៃ​ការវិល​ត្រឡប់មកវិញ​របស់​ពួកនាង ដោយ​ផ្ញើ​ជា​សារ​គាំទ្រ​អ្នកចម្រៀង​ទាំងបី​រូបនេះ​ទៀតផង​។​

​    ​វា​ប្រហែលជា​ការវិល​ត្រឡប់មក​វិញ​របស់​ក្រុម​មួយ​នេះហើយ តាំងពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​និង​មាន​អ្នកស្លាប់​ក្នុង​ឧ​បទ​វ​ហេតុ​នៅ​ខែកញ្ញា ឆ្នាំ​២០១៤ ដែល​ឆក់យក​ជីវិត​នាង EunB និង​នាង RiSe៕​

អ្នកនឹងចូលចិត្ត

មតិយោបល់