ស្វានៅឥណ្ឌាក្រពះតាន់ៗណាស់ លួចបឺតសាំងម៉ូតូផឹក ទោះឱ្យចេកក៏មិនខ្ចីស៊ីដែរ

ស្វាចោរមួយក្បាលញៀនផឹកសាំងត្រូវបានគេប្រទះឃើញលួចសាំងពីម៉ូតូ។

ក្រុមម្ចាស់ម៉ូតូនៅក្នុងទីក្រុង Panipat ភាគខាងជើងប្រទេសឥណ្ឌា ត្រូវប្រុងជើងការ បន្ទាប់ពីម៉ូតូពួកគេអស់សាំងរៀងរាល់ថ្ងៃ។

ប៉ុន្តែពួកគេបានភ្ញាក់ផ្អើលជាខ្លាំងពេលដឹងថាចោរ គឺជាសត្វស្វាមួយក្បាល ដែលកំពុងទាញទុយោប៊ឺតសាំងពីម៉ូតូ។

ស្វានោះកំពុងផឹកសាំងតាមតែវាអាចធ្វើទៅបាន ហើយបដិសេធមិនស៊ីចេកគេឱ្យទៀត។ ទីបំផុត វាត្រូវបានដេញចេញឱ្យឆ្ងាយពីកន្លែងចតរថយន្ត បន្ទាប់ពីញៀនសាំងខ្លាំងពេក។ យោងតាមវេបសាយ UPI សត្វស្វានោះនឹងត្រូវរង់ចាំរហូតដល់តែគ្មានមនុស្សនៅក្បែរនោះ មុនពេលវាចាប់ផ្ដើមទាញទុយោបឺតសាំងផឹក។

យ៉ាងណាមិញ អ្នកស្រុកនៅទីនោះបាននិយាយថា វាមិនបង្កគ្រោះថ្នាក់ដល់នរណាម្នាក់នោះឡើយ ហើយវាគ្រាន់តែមកផឹកសាំងរួចទៅវិញហើយ៕


adverise with khmeread