Chelsea បានត្រៀមកញ្ចប់ទឹកប្រាក់យ៉ាងធំដើម្បីផ្ទេរ Ross Barkley និងខ្សែប្រយុទ្ធឆ្នើមម្នាក់ទៀតនៅខែមករា

          សម្រាប់រដូវកាលទិញដូរកីឡាករនៅ​ខែមករាខាងមុខនេះ​ក្លឹប Chelsea មាន​គម្រោង​ចំណាយ​ច្រើន​ខណៈ​ពួកគេ​ផ្តោត​គោលដៅ​លើ​ខ្សែប្រយុទ្ធ​ឆ្នើម​ម្នាក់ និង​កីឡាករ Ross Barkley របស់​ Eveton ផងដែរ។

          នេះគឺជា​សញ្ញាយ៉ាង​ច្បាស់ពី​ពហុកីឡាដ្ឋាន Stamford Bridge ដែលជា​ដំណោះ​ស្រាយ​របស់​ខ្លួន​ ហើយថា នឹង​គ្មានការ​កែប្រែ​ទេស្របពេល​ដែល​ប្រធាន​បច្ចេក​ទេសលោក Michael Emenalo បានចាកចេញ​។

          ក្លឹប Chelsea ក៏​នៅតែ​ចង់បាន​ខ្សែការ​ពារ Alex Sandro របស់​ក្លឹប​ Juventus ផងដែរ បន្ទាប់ពី​ផ្តោត​គោលដៅ​លើ​កីឡាករ​រូបនេះកាលពី​រដូវក្តៅ​ ប៉ុន្តែ​ប្រហែលជាមិនអាច​ទទួល​បាន​កីឡាក​ររូបនេះនៅពាក់កណ្តាល​រដូវកាល​នោះទេ តែ Chelsea គ្រោងនឹង​ដាក់សំណើ​ច្រើនសន្ធឹក​សន្ធាប់។

            Chelsea ក៏ធ្លាប់ព្យាយាម​ចុះកិច្ច​ព្រមព្រៀងផ្ទេរ​ Barkley កាលពីរដូវ​ក្តៅ​ផងដែរ​ ប៉ុន្តែបាន​ប្រឈម​មុខ​ជាមួយក្លឹប​ Tottenham ដែល​​ចង់​បាន​ខ្សែ​បម្រើ​អង់​គ្លេស​រូបនេះ​។

          ក្លឹប Everton ទំនងជា​ត្រូវ​លក់កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​នៅ​រដូវកាល​ទិញ​ដូរ​លើកក្រោយ ជាជាងទុក​ឲ្យ​បាត់បង់​ដោយ​ឥតតម្លៃខ្លួន នៅពេល​កិច្ច​សន្យា​របស់​កីឡាក​ររូបនេះនឹងបញ្ចប់នៅ​រដូវក្តៅ៕

adverise with khmeread