លោក Ray Wilkins: Ozil មិនទាន់ធ្វើបានល្អដូច Jack Wilshere ទេ

          លោក Ray Wilkins បាននិយាយថា កីឡាករ Mesut Ozil មិនទាន់​ល្អ​គ្រប់គ្រាន់​ដើម្បី​ស្នង​តំ​ណែង​របស់ Jack Wilshere ជាមួយនឹងអាវលេខ​១០​នៅឡើយ​ទេ។

​មាន​ការ​ចោទប្រកាន់​ថា Ozil បាន​ប្រើប្រាស់​លេខ​ល្អនេះដើម្បី​ចរចា​ទារ​ប្រាក់ឈ្នួលបន្ថែម។ កីឡាករ​អាល្លឺម៉ង់​រូបនេះពាក់អាវលេខ​១០​នៅក្លឹប Real Madrid ហើយគេជឿថា បានប្រើ​ប្រាស់​លេខ​នេះ​ដើម្បី​លើកយីហោ​របស់ខ្លួន។

          លោក Ray បាន​និយាយថា “​គាត់មិន​មែនជាកីឡាករ​ល្អទេ ដូច្នេះហេតុ​អ្វី​គាត់ពាក់អាវលេខ១០​? ខ្ញុំមិនជឿថា គាត់គឺជាកីឡាករ​ឆ្នើម​នោះទេ”។ លោកបាន បន្តថា Ozil មិនទាន់ល្អ​គ្រប់​គ្រាន់​ ដើម្បី​ពាក់អាវលេខ​១០​នេះទេ។

          Wilshere ធ្វើបាន​ល្អសម្រាប់ក្រុម​កាំភ្លើងធំនៅ​ក្របខណ្ឌ Europa League បន្ទាប់ពី​សះស្បើយ​ពី​របួស​ ប៉ុន្តែ​គ្មានការវិវឌ្ឍជុំវិញ​កិច្ច​សន្យា​ថ្មី​ដែលគ្រោងនឹង​ផុត​កំណត់​នៅ​រដូវក្តៅឆ្នាំ​ក្រោយដូច​ Ozil ដែរ៕

adverise with khmeread