ក្រុមហ៊ុនអ៊ីស្រាអែលមួយចាប់ផ្ដើមផលិតអាហារបរិភោគចេញពីដង្កូវមានរសជាតិឆ្ងាញ់ជាងសាច់គោ ដើម្បីជួយសង្គ្រោះពិភពលោក!

ហាងមួយនៅអ៊ីស្រាអែលបានណែនាំនូវដំណោះស្រាយការអត់ឃ្លានរបស់ពិភពលោក ដោយការបរិភោគដង្កូវស៊ីផ្លែឈើ។ ក្រុមហ៊ុននោះឈ្មោះ Flying SpArk មានសហស្ថាបនិកឈ្មោះ Eran Gronich និង Yoram Yerushalmi ដោយប្រើដង្កូវស៊ីផ្លែឈើដើម្បីបង្កើតម្សៅប្រូតេអ៊ីន និងប្រេង ដែលគ្មានក្លិននិងមានរសជាតិឆ្ងាញ់។ ផលិតផលនេះអាចនឹងប្រើដើម្បីបង្កើតអ្វីៗគ្រប់យ៉ាងជំនួសដូចជាសាច់ ស្រូវសាឡី និងនំបុ័ង។

ដង្កូវស៊ីផ្លែឈើមានអាយុត្រឹមតែ ៦ ថ្ងៃប៉ុណ្ណោះ ប៉ុន្ដែកូនចៅវាមានលើសនឹង ១៥ ដងអំឡុងពេល ៦ ថ្ងៃនោះ ធ្វើឱ្យមានការងាយស្រួលប្រមូលផលនិងតម្លៃថោក។ ហើយវាស្ទើរតែគ្មានកាកសំណល់ឡើយក្នុងរយៈពេល ៦ ថ្ងៃនៃជីវិតវា ខណៈដែលគ្រប់ផ្នែកទាំងអស់របស់ដង្កូវស៊ីផ្លែឈើត្រូវបានប្រើ។ ហើយវាគឺជាប្រភពប្រូតេអ៊ីនដូចជាបសុបក្សី ឬសត្វគោដែរ។ ខណៈដែលក្រុមហ៊ុន Flying SpArk ស្ទើរតែមិនជឿថាវាអាចជំនួសសាច់ទាំងស្រុងបាន ក្រុមហ៊ុននេះសង្ឃឹមថា វានឹងក្លាយជាផ្នែកមួយនៃរបបអាហាររបស់មនុស្ស ហើយវាអាចកាត់បន្ថយផលអវិជ្ជមានក្នុងបរិស្ថានរបស់ពួកយើងផងដែរ៕



adverise with khmeread