តិចនិចសម្រាប់ធ្វើដំណើរកម្សាន្តទៅភ្នំអេវឺរ៉េសជាមួយរថយន្ត Ford Everest

អេវឺរ៉េសមានកម្ពស់រហូតដល់ទៅ 8,000ម៉ែត្រ ដែលជាភ្នំដែលខ្ពស់ជាងគេលើពិភពលោក។ ដោយសារតែផ្លួវតំបន់ភ្នំអេវឺរ៉េសមានសភាពលំបាកខ្លាំង និងមានកម្រិតអុកស៊ីសែនទាប និងមានមនុស្សតិចតួចបំផុតឆ្លងកាត់តំបន់នោះ។

ដើម្បីធ្វើដំណើរកម្សាន្តឆ្លងកាត់ និងទស្សនាទេសភាពដ៏ស្រស់ស្អាតបំផុតនៅតាមខ្ពង់រាបទីបេហើយចូលទៅជួរភ្នំហិមាល័យដែលមានកំពូលភ្នំខ្ពស់បំផុតចំនួន 13 កន្លែងនៅជុំវិញភ្នំអេវឺរេសវាគឺជាដំណើរកម្សាន្តផ្សងព្រេងមួយដែលមិនដូចទៅនឹងការធ្វើដំណើរផ្សងព្រេងផ្សេងៗទៀតនោះទេ សូម្បីតែការធ្វើដំណើរដោយរថយន្តក៏ពុំមានភាពងាយស្រួលដែរ។

នៅកម្ពស់ជាង 3,000ម៉ែត្រ កម្រិតខ្យល់អុកស៊ីសែនកាន់តែទាប នៅកម្ពស់ 4,000ម៉ែត្រ មនុស្សជាច្រើនចាប់ផ្តើមទទួលរងនូវការក្អួតចង្អោរ ឈឺក្បាលនិងការគេងមិនលក់ហើយនៅកម្ពស់ 5.000ម៉ែត្រ វាអាចនឹងមានការពិបាកដកដង្ហើមជាងធម្មតា។ ដូច្នេះមុននឹងចាប់ផ្តើមដំណើរផ្សងព្រេងបែបនេះ អ្នកត្រូវរៀបចំសម្ភារៈចាំបាច់ឲ្យបានត្រឹមត្រូវ។

 

ដំណើរផ្សងព្រេងដែលមានស្ថានភាពបែបនេះតម្រូវឱ្យមានការរៀបចំល្អិតល្អន់និងមានការប្រុងប្រយ័ត្នខ្ពស់។ ម្យ៉ាងទៀត នៅតាមផ្លូវគ្មានហាងលក់ឥវ៉ាន់នោះទេ ដូច្នេះគ្រប់យ៉ាងត្រូវគិតគូរឲ្យបានល្អិតល្អន់។ បញ្ហា សំខាន់ដែលត្រូវដោះស្រាយមុនគេគឺជ្រើសរើសរថយន្តដែលអាចទប់ទល់នឹងស្ថានភាពនៃតំបន់នោះ ការប្រែប្រួលសីតុណ្ហភាពក៏ដូចជាស្ថានភាពផ្លូវតំបន់ភ្នំទីបេផងដែរ។

លោក Ian Foston វិស្វករកម្មវិធីរបស់រថយន្ត Ford Everest បានមានប្រសាសន៍ថា៖ “មូលហេតុដែល Ford Everest គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរបែបនេះ ដោយសារគុណភាព​ និងសមត្ថភាពពិសេសដែលអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ​​ មិនថាផ្លូវកៅស៊ូ ឬផ្លូវភ្នំនោះទេ”។ “យ៉ាងណាមិញ ផ្លូវតំបន់ភ្នំអេវឺរ៉េស ជាផ្លូវដែលមានឧបសគ្គច្រើន និងពិបាកធ្វើដំណើរជាទីបំផុត ប៉ុន្តែ ជាមួយរថយន្ត Ford Everest ឧបសគ្គទាំងអស់នោះពុំមែនជាបញ្ហាទៀតឡើយ”។​

 “រថយន្ត Ford Everest បានបំពាក់នូវប្រព័ន្ធបើកបរគ្រប់ស្ថានភាពផ្លូវ សន្សំសំចៃប្រេង និងប្រព័ន្ធបូមដែលផ្ដល់ភាពងាយស្រួលដល់អ្នកបើកបរមិនថានៅលើផ្លូវលំបាក ឬផ្លូវ Highway នោះទេ។”

ហេតុអ្វីបានជាអ្នកគួរជ្រើសរើសរថយន្ត Ford Everest សម្រាប់ផ្លូវ Off-road?

  1. ប្រព័ន្ធបើកបរគ្រប់ស្ថានភាពផ្លូវ ដែលជួយអ្នកបើកបរធ្វើដំណើរទៅកាន់គោលដៅដោយភាពងាយស្រួលនិងទំនុកចិត្ត។
  2. ប្រព័ន្ធជើងក្រោមដ៏ឆ្លាតវៃ ដែលអាចជួយឲ្យលោកអ្នកបើកបរប្រកបដោយផាសុកភាពជាមួយនឹងស្ថានភាពផ្លូវគ្រប់ពប្រភេទ។
  3. ផ្នែកខាងក្នុងធំទូលាយនិងមានភាពទាន់សម័យ មានកៅដល់ទៅអីបីជួរ។
  4. ប្រព័ន្ធធ្វើចលនាពីម៉ាស៊ីនទៅប្រអប់លេខដែលអាចភ្ជាប់និងផ្ដាច់លេខដោយស្វ័យប្រវត្ត និងសន្សំសំចៃប្រេង ដែលអាចឲ្យលោកអ្នកបើកបរបានទាំងផ្លូវធម្មតាផ្លូវដែលមានស្ថានភាពលំបាក។
  5. ប្រព័ន្ធប្រតិបតិ្តការ 4x4 ដែលមានភាពឆ្លាតវៃ អាចធ្វើឲ្យកង់ទាំង 4 មានចលនានៅពេលជាប់ផុង ឬមានឧបសគ្គនានា។
  6. Ford Everest មានកម្ពស់ពីដី 225mm និងអាចចុះទឹកបានរហូត 800mm។




 

 

adverise with khmeread