ផ្សែងអាប់ក្រាស់ឃ្មឹគពេកនៅឥណ្ឌា ធ្វើឱ្យអ្នកបើកបរមើលផ្លូវមិនឃើញ បើករថយន្តបុកគ្នាតកន្ទុយព្រោងព្រាត

នេះគឺជាទិដ្ឋភាពនៃផ្សែងអ័ព្ទដ៏អាក្រក់បំផុតមួយ ដែលបានគ្របដណ្តប់ទាំងស្រុងទៅលើផ្លូវហាយវ៉េមួយខ្សែរបស់ប្រទេសឥណ្ឌា ដែលបណ្តាលឱ្យយានយន្តយ៉ាងហោចណាស់ចំនួន ១៣គ្រឿងត្រូវបានខូចខាត។

រថយន្តបន្តកន្ទុយគ្នាត្រូវបានគេឃើញប៉ះទង្គិចគ្នាជាបន្តបន្ទាប់ ខណៈដែលម្ចាស់យានយន្តទាំងនោះត្រូវបានធ្វើឱ្យព្រិលភ្នែកដោយផ្សែងអ័ព្ទពុលកាលពីថ្ងៃព្រឹកថ្ងៃពុធក្នុងប្រទេសឥណ្ឌាកន្លងទៅ។

វីដេអូ ដែលត្រូវបានផ្តិតបន្ទាប់ពីរថយន្តយ៉ាងហោចណាស់ចំនួន ១០ត្រូវបានខូចខាត បានបង្ហាញពីសកម្មភាពរបស់ម្ចាស់រថយន្តកំពុងប្រវេប្រវាចេញពីគំនររថយន្ត ខណៈដែលអ្នកដទៃទៀតបានស្រែកបញ្ចៀសឱ្យរថយន្តដទៃទៀត "បន្ថយល្បឿន"។

ឧបទ្ទវហេតុនេះបានកើតឡើង ពេលដែលផ្សែងអ័ព្ទពុលដ៏ក្រាស់មួយបានគ្របដណ្តប់ទៅផ្នែកនៃផ្លូវហាយវ៉េ Agra-Noida Yamuna Expressway រដ្ឋអ៊ូតថាប្រាដេស ភាគខាងជើងប្រទេសឥណ្ឌា៕

adverise with khmeread