ឃាត់ខ្លួនជនសង្ស័យម្នាក់ប៉ុនប៉ងលួចទ្រព្យសម្បត្តិក្នុងផ្ទះ

ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍បឹងទំពុនទី១ ​បាន​ទទួល​​ឃាត់ខ្លួនជនសង្ស័យម្នាក់​​ពីបទ ប៉ុនប៉ងលួច យកទ្រព្យសម្បត្តិកាលពីថ្ងៃទី០៩ វិច្ឆិកា ២០១៧ វេលាម៉ោង១១ និង២០នាទី យប់នៅ​ចំណុច​ក្នុងផ្ទះលេខ៥២ ផ្លូវលេខ៧២បេតេ  ក្រុមទី០៥ ភូមិចំរើនផល សង្កាត់បឹង​ទំពុន​ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ហេង ណយ ហៅ ត្រេន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិ ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។ ក្នុងនោះប៉ូលិសបានចាប់យកវត្ថុតាង ដែកលួសសរសៃចំនួន ០១កំណាត់ និង ពិលតូចចំនួន​០១ជា​របស់​ជនសង្ស័យឈ្មោះ ហេង ណយ ហៅ ត្រេន។

ចំណែកជនរងគ្រោះឈ្មោះ ម៉ៅ អ៊ីម ភេទស្រី អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់​នៅផ្ទះលេខ៥២ ផ្លូវលេខ៧២បេតេ ក្រុមទី ០៥ ភូមិចំរើនផល សង្កាត់បឹង​ទំពុន​ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ហេង ណយ ហៅ ត្រេន បានឃាត់ខ្លួននៅអធិការដ្ឋាន ប៉ូលិសខណ្ឌ ដើម្បី​កសាង​សំណុំ​រឿង៕

adverise with khmeread