ឃាត់ខ្លួនជនសង្ស័យ៣នាក់កាន់កាប់ដាវកែច្នៃតាមផ្លូវ

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍គោកឃ្លាងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធគ្មានការអនុញ្ញាត (ដាវកែច្នៃ) នៅចំណុចតាមផ្លូវលំ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខនៅថ្ងៃទី០៨ វិច្ឆិកា ២០១៧ វេលាម៉ោង៩ និង៣០នាទីយប់។

ប៉ូលិសនិយាយថា ជនសង្ស័យចំនួន០៣នាក់រួមមាន៖ ១-ឈ្មោះ ងន ឡុង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសនសុខ, ២-ឈ្មោះ ស្រេង ជុងម៉េង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសនសុខ និង៣-ឈ្មោះ មឹង ឧត្តម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសនសុខ។ សម្ភារៈដកហូត ដាវកែច្នៃចំនួន០២ដើម។

ប៉ូលិសបន្តថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍គោកឃ្លាង បានទទួលព័ត៌មានពីប្រជាពលរដ្ឋ នៅជិតកន្លែងកើតហេតុថា នៅចំណុចខាងលើមានក្រុមក្មេងទំនើងមួយក្រុម មានកាន់ដាវកែច្នៃនៅជាប់ដៃ។

ក្រោយពីទទួលព័ត៌មាន បានសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ នាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕


 

adverise with khmeread