adverise with khmeread Blank

លួចម៉ូតូបានហើយ កំពុងដេរបញ្ឆេះម៉ាស៊ីនត្រូវបានចាប់ខ្លួន

     កណ្ដាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុកកណ្តាលស្ទឹងឃាត់ខ្លួនកាលពីថ្ងៃទី០៧ធ្នូឆ្នាំ២០១៥វេលាម៉ោង០៩.៣០នាទីព្រឹកនៅចំណុចផ្ទះរបស់ឈ្មោះសូ សុធីភេទប្រុស រស់នៅភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ខណ:ពេលជនសង្ស័យលួចម៉ូតូបានហើយកំពុងដេរបញ្ឆេះម៉ាស៊ីន។
    ប៉ូលិសស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះសូ ផល្លីភេទ ប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិស្វាយលិច ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរកម្មកររោងចក្រកាត់ដេរ ។
    ចំណែកជនសង្ស័យឈ្មោះជឹម សុជីវ័ន្ត ភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិស្វាយមីងឃុំបារគូ ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។ សម្ភារៈបាត់បង់ម៉ូតូ០១រឿងម៉ាកហ្វុីណូពណ៌ខ្មៅលាយស សេរីឆ្នាំ២០០៩ ពាក់ផ្លាកលេខភ្នំពេញ1AE-7675លេខតួ.លេខម៉ាស៉ីន783676(រកឃើញវិញ)
    ប៉ូលិសបន្តថា នៅថ្ងៃទី០៧ធ្នូឆ្នាំ២០១៥វេលាម៉ោង០៧ព្រឹកជនរងគ្រោះបានជិះ
ម៉ូតូខាងលើឌុបប្រពន្ធទៅធ្វើការរោងចក្រនៅម្តុំទឹកថ្លាសង្កាត់ក្រាំងពង្រខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលត្រឡប់មកផ្ទះវិញក៍ចូលលេងផ្ទះប្អូនបង្កើតឈ្មោះសូ សុធីនៅភូមិឃុំកើតហេតុ លុះដល់ម៉ោងកើតហេតុខាងលើពេលជនរងគ្រោះកំពង់នៅក្នុងផ្ទះប្អូនស្រាប់តែជនសង្ស័យបានចូលលួចម៉ូតូខាងលើបណ្តើមកផ្លូវលំមុខផ្ទះក៏ដេរបញ្ឆេះម៉ូតូ។
     ពេលនោះជនរងគ្រោះក៍ស្រែកថាចោរលួចម៉ូតូឮដល់ប៉ូលិសប៉ុស្តិ៍បារគូដេញតាមចាប់ជនសង្ស័យបញ្ជូនមកអធិការដ្ឋានកសាងសុំណុំរឿងចាត់ការទៅតាមនីតិវិធី ៕

adverise with khmeread

មតិយោបល់