ប៉ូលិសប៉ុស្តិ៍ច្បារអំពៅ២ឃាត់យុវជនម្នាក់កំពុងសេពថ្នាំញៀន

ភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្ទះទុកចោលសំណង់មិនទាន់រៀបរយ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ពីបទសម្រួលឱ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី ០៩ វិច្ឆិកា ២០១៧ ម៉ោង៩ និង៣០នាទីយប់។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ សុខ សុផាន់ណា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ដកហូតវត្ថុតាងមាន៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូចនិងឧបករណ៍ជក់គ្រឿងញៀន០១កំប្លេ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាន ប៉ូលិសខណ្ឌច្បារអំពៅ ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

adverise with khmeread