ចោរពេលខ្លះក៏ចេះធ្វើបុណ្យដែរ! បន្ទាប់ពីឃើញគ្រួសារម្ចាស់ឆ្កែកើតទុក្ខពេលសម្ភាសន៍លើទូរទស្សន៍ ចោរបានផ្លុងឆ្កែដែលលួចបាននៅផ្ទះម្ចាស់វាវិញ

កូនសុនខមួយក្បាលរបស់ក្មេងស្រីម្នាក់បានជួបជុំគ្នាវិញជាមួយនឹងគ្រួសាររបស់នាង ដែលវាហាក់ដូចជាបានត្រឡប់មកវិញដោយចោរតែមួយដែលបានលួចសុនខមួយក្បាលនេះ។

Sasha ដែលជាសុនខញីវ័យប្រាំបីសប្តាហ៍ប្រភេទ Labrador មួយក្បាលនេះ ត្រូវបានគេនាំយកទៅអំឡុងការលបលួចមួយក្នុងទីក្រុងមែលប៊ន កាលពីថ្ងៃចន្ទកន្លងទៅ រួមជាមួយនឹងកុំព្យូទ័រយួរដៃមួយគ្រឿង iPad មួយគ្រឿង និងគ្រឿងអលង្ការមួយចំនួនទៀត។

គ្រួសាររងគ្រោះបានប្រាប់ទៅសារព័ត៌មានអូស្រ្តាលីថា ពួកគេ "ខ្ទេចខ្ទាំចិត្តជាខ្លាំង" សម្រាប់ការបាត់បង់ "មិត្តសម្លាញ់" របស់កូនស្រីវ័យបួនឆ្នាំ Maia ។

ប៉ុន្តែនាថ្ងៃព្រហស្បតិ៍ Sasha ត្រូវបានប្រទះឃើញក្នុងសួនច្បាររបស់ពួកគេ បន្ទាប់ពីចោរជាក់ស្តែងបានផ្លាស់ប្តូរចិត្តរបស់ពួកវាវិញ។

កូនសុនខដែលម្ចាស់របស់វាបាននិយាយថា មានបញ្ហាជំងឺដែលត្រូវការយកចិត្តទុកដាក់ជាចាំបាច់ បានក្លាយទៅជាផ្នែកមួយនៃគ្រួសារមួយនេះបានត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ពេលដែលវាត្រូវបានគេចាប់យកទៅ៕


adverise with khmeread