កីឡាករ Chelsea ម្នាក់ចូលរួមជាមួយក្លឹបតាំងពីឆ្នាំ ២០១០ តែមិនដែលបានប្រកួតសូម្បីមួយលើក ឥឡូវសម្រេចចិត្តដើរចេញពីក្លឹបតោខៀវហើយ

កីឡាករ Matej Delac ជឿជាក់ថា ទីបំផុតគាត់ប្រហែលជាត្រូវចាកចេញពីតោខៀវ Chelsea ហើយ បន្ទាប់ពីចំណាយពេល៧ឆ្នាំ និងមិនបានចូលលេងក្នុងការប្រកួតសម្រាប់ក្រុមមួយនេះសូម្បីតែមួយប្រកួតណាឡើយ។

អ្នកចាំទីវ័យ ២៥ឆ្នាំរូបនេះ បានចុះហត្ថលេខាចូលរួមក្នុងទឹកដី Stamford Bridge ក្នុងឆ្នាំ២០១០ ពីក្លឹបប្រទេសក្រូអាស៊ី Inter Zapresic ប៉ុន្តែគាត់មានបញ្ហាមិនអាចទទួលបាននូវលិខិតអនុញ្ញាតការងារ ដែលមានន័យថាគាត់នឹងមិនអាចបង្ហាញខ្លួនជាលើកដំបូងសម្រាប់ Chelsea ឡើយ។

គាត់ត្រូវបានដាក់ឱ្យខ្ចីទៅកាន់ក្លឹប Vitesse Arnhem ដែលជាធម្មតាគឺជាក្លឹបគោលមួយដែល Chelsea តែងតែផ្តល់កីឡាករយុវជនរបស់ពួកគេឱ្យទៅអភិវឌ្ឍខ្លួននៅទីនោះ។

ប៉ុន្តែ Delac នៅតែមិនអាចដោះស្រាយបានសម្រាប់បញ្ហាលិខិតអនុញ្ញាតការងាររបស់គាត់ ហើយដូច្នេះគាត់គឺនៅតែមិនអាចលេង​ឱ្យ Chelsea ដដែល។

គាត់បានចំណាយពេលកាលពីរដូវកាលមុនជាមួយក្រុម Mouscron ក្នុងប្រទេសបែលហ្ស៊ិក ដែលជាក្លឹបទី១០ដែលគាត់ចំណាយពេលជាមួយក្នុងនាមជាកីឡាករខ្ចីជើងចាប់តាំងពីចូលរួមជាមួយនឹងតោខៀវ។

បន្ទាប់ពីការចាកចេញរបស់អតីតប្រធានក្រុមតោខៀវ កីឡាករ John Terry ក្នុងការផ្ទេរដោយមិនមានតម្លៃខ្លួនកាលពីទីផ្សាររដូវក្តៅកន្លងទៅ បច្ចុប្បន្នស្ងាត់ៗ Delac ក៏បានក្លាយទៅជាកីឡាករដែលលេងឱ្យ Chelsea យូរជាងគេផងដែរ៕

adverise with khmeread